កម្សាន្ត៖ ជាការពិតណាស់ គ្រាន់តែធ្វើដំណើរមកដល់ប្រទេសកម្ពុជាភ្លាម ភរិយារបស់លោកប្រធានាធិបតីនៃប្រទេសកូរ៉េ អ្នកស្រី Kim Keon hee ទទួលបានចំណាប់អារម្មណ៍ខ្លាំងបាត់ទៅហើយ។ ដោយសារតែសម្រស់ដ៏ស្រស់ក្មេងជាងវ័យក្នុងវ័យជាង៥០ មិនចាញ់តារាភាពយន្ដនោះទេ។
អ្វីដែលធ្វើឲ្យមហាជនខ្មែរកាន់តែលង់ស្រឡាញ់ទៀតនោះគឺ អ្នកស្រី ពិតជាមានចិត្តសប្បុរធម៌ ដោយបានផ្ដល់ជំនួយដល់ក្មេងៗដែលមានជម្ងឺ។ ជាពិសេសនោះ ភរិយាប្រធានាធិបតីរូបនេះ បានជួយដល់ក្មេងប្រុសមួយរូប ដែលមានជម្ងឺបេះដូងប្រហោង ដែលជាជម្ងឺកាចសាហាវ ត្រូវការថវិការាប់ម៉ឺនដុល្លារដើម្បីព្យាបាល។
ជាមួយគ្នានេះដែរ អ្នកស្រី Kim Keon hee បានចុះទៅមើលក្មេងប្រុសដែលមានជម្ងឺរូបនោះ ដល់ផ្ទះតែម្ដង ដោយមានកងកម្លាំងការពារអមចាំពិនិត្យសុវត្ថិភាពផងដែរ។ តាមរយៈសកម្មភាពសប្បុរសធម៌នេះ បានធ្វើឲ្យមហាជនខ្មែរ កាន់តែមានការកោតសរសើរដល់ទឹកចិត្តរបស់អ្នកស្រី ដែលឆ្លាតពីទស្សនៈកិច្ចមកធ្វើបុណ្យទៀត៕