IU និង Lee Hi ដល់ស្លៀករ៉ូបស៊ិចស៊ីដូចគ្នា ហ្វេនគិតថាម្នាក់ណាសមជាង? - TrueID

IU និង Lee Hi ដល់ស្លៀករ៉ូបស៊ិចស៊ីដូចគ្នា ហ្វេនគិតថាម្នាក់ណាសមជាង?

December 10, 2021

កូរ៉េខាងត្បូង៖ IU និង LeeHi គឺជាតារាស្រីទោល ដែលមានប្រជាប្រិយភាពបំផុត ដែលពួកគេទាំងពីរមានសម្លេងពិរោះបំផុតហើយថ្មីៗនេះពួកគេទាំងពីរ ត្រូវបានគេប្រទះឃើញស្លៀកពាក់រ៉ូបដូចគ្នា ដូច្នេះហើយមើលទៅពួកគេក៏ចូលចិត្តស្លៀកពាក់ស្រដៀងគ្នាផងដែរ។

IU និង Lee Hi
IU និង Lee Hi

ក្នុងនោះ តារា​ទាំង​ពីរ​ដួង​នេះ​បានពាក់​រ៉ូប​ពណ៌​ខ្មៅ​ តូច​មួយ​ដែល​រចនា​ដោយ​ក្រុមហ៊ុន YCH ដែល​ជា​ម៉ាក​សម្លៀក​បំពាក់​នារី​ត្រៀម​ខ្លួន​រួច​ជាស្រេចក្នុងការមាន​មូលដ្ឋាន​ នៅ ​ទីក្រុង​ Seoul ហើយយីហោនេះត្រូវបានបង្កើតឡើងដោយអ្នករចនា Yoon Choon Ho ដែល IU និង Lee Hi បានស្លៀករ៉ូបYCH ពណ៌ខ្មៅ ដែលមានឈ្មោះថា Cut Out Detailed Dress

ម៉ូតរ៉ូបដែល IU និង Lee Hi បានពាក់
ម៉ូតរ៉ូបដែល IU និង Lee Hi បានពាក់

ទន្ទឹមនឹងនេះដែរ រ៉ូបនេះមានតម្លៃ ៧៥០,០០០វ៉ុនប្រហែល ៦៣៩ដុល្លា ដែល IU បាន​ពាក់​រ៉ូប​នេះ​ទៅ ​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Melon Music Awards ឆ្នាំ ២០២១ ព្រមទាំង​បាន​នាំ​យក​ពាន​រង្វាន់ ​«Artist of the Year» «Album of the Year» និង «Best Female Solo» ​មក​ផ្ទះ មិនតែប៉ុណ្ណោះតារាស្រីរូបនេះក៏ទទួលបានពានរង្វាន់សម្រាប់ការជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅ លើតារាង Melon និងបាន​ស្លៀក​រ៉ូបCut Out Detail នៅ លើ​កម្រាលព្រំ​ក្រហមផងដែរ។

 IU 
 IU 
 IU 
 IU 

ចំណែក Lee Hi ក៏ធ្លាប់បានស្លៀក​ឈុត​ដូច​គ្នា​នេះក្នុង​វគ្គ​មួយ​នៃ​កម្មវិធី «Show Me the Money 10» ​ជា​កម្មវិធី​ប្រកួត​ចម្រៀង​រ៉េប ដែលមានមិត្តរួមផលិតកម្ម AOMG របស់នាងឈ្មោះ GRAY គឺជាចៅក្រមនៅក្នុងកម្មវិធី ហើយ Lee Hi បានសម្តែងបទចម្រៀងមួយបទដែលមានចំណងជើងថា«High» ជាមួយតារាចម្រៀងរ៉េបម្នាក់ក្នុងក្រុមគឺ Anandelight។ 

Lee Hi
Lee Hi
Lee Hi
Lee Hi

ថ្វីត្បិតតែពួកគេទាំងពីរបានបញ្ចេញនូវភាពរស់រវើកផ្សេងៗគ្នានិងបានរំលេចនូវលក្ខណៈពិសេសផ្សេងៗគ្នា នៃរ៉ូបពណ៌ខ្មៅ តូចរបស់ពួកគេក៏ដោយ តែទាំង IU និង Lee Hi មើលទៅពិតជាស្រស់ស្អាយយ៉ាងមិនគួរឱ្យជឿនិងបង្ហាញថាពួកគេពិតជាទាន់សម័យ ប្រៀបដូចជាទេពកោសល្យដែលពួកគេមាន៕

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...