តារាកម្សាន្ត÷ ក្រោយទទួលបានការជោគជ័យលើមុខរបរបើកហាងលក់ហ្វឺ ដោយទទួលបានការគាំទ្រពីសំណាក់ពុកម៉ែ បងប្អូនយ៉ាងខ្លាំង ដោយសាររសជាតិឆ្ងាញ់ និងសេវារហ័ស ថ្មីៗស្រាប់តែតារាកំប្លែងដ៏មានប្រជាប្រិយភាព អ្នកនាងកាតុ និងស្វាមី ព្រមទាំងក្រុមគ្រួសារបានសម្រេចចិត្តទិញវីឡាខ្នាតធំមួយក្នុងគម្រោងអ្នកឧកញ៉ាឡេងណាវ៉ាត់ត្រាផ្លូវជាតិលេខ៦A ដែលមានតម្លៃដល់ទៅ៥៩៨០០ដុល្លារសហរដ្ឋអាមេរិកឯណោះ។
សូមរំលឹកផងដែលថា ថ្មីៗនេះមិនត្រឹមតែទទួលបានការគាំទ្រពីសំណាក់មហាជនដែលជាអ្នកនិយមហូបហ្វឺតែមួយមុខទៀត គេក៏សង្កេតឃើញមានម្ចាស់អាជីវកម្មខ្លះបានបោះទុនវិនិយោគទិញយីហោកាតុហ្វឺឆ្ងាញ់ទៅបើកហាងលក់បន្តថែមទៀតផង៕
ចង់ឃើញថាតើវីឡាថ្មីរបស់តារាកំប្លែងរូបនេះ ធំយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះ÷