ភ្នំពេញ៖ ក្រៅពីមានសមត្ថភាពនៅក្នុងវិស័យសិល្បៈ ដែលអាចទាញយកចិត្តទស្សនិកជនច្រើនហើយនោះ បច្ចុប្បន្ន កំពូលតារាចម្រៀងស្រី អ្នកនាង ឱក សុគន្ធកញ្ញា កាន់តែបង្ហាញពីសម្រស់ទាក់ទាញខ្លាំងឡើង ជាមួយនឹងការលេងខ្លួនឡើងស្រស់ស្អាតស៊ីវីល័យ គួរឲ្យគយគន់។
ជាក់ស្ដែង កាលពីថ្មីៗនេះ នៅក្នុងកម្មវិធីប្រកួត The Voice Kid រដូវកាលទី ៣ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ តារាចម្រៀងស្រីរូបនេះ បានបង្ហាញខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតដ៏ស្រស់ស្អាត រចនាឡើងបែបរឹបរាង សាកសមទៅនឹងដងខ្លួន និងរូបសម្រស់ទាំងមូល ទាំងការតុបតែងមុខមាត់ ក៏ដូចជាម៉ូតសក់ ធ្វើឲ្យមើលទៅកាន់តែវ័យក្មេង សឹងច្រឡំស្មានតែនារីវ័យក្រមុំ។
តាមរយៈរូបភាពទាំងប៉ុន្មាននេះ តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ក៏ទទួលបាននូវការសរសើរមិនដាច់ពីមាត់ពីអ្នកគាំទ្រ ព្រមទាំងសង្ឃឹមថា នឹងបានមើលឃើញពីភាពទាន់សម័យ ស្រស់ស្អាតផូរផង់បែបនេះពីតារាចម្រៀងស្រីរូបនេះ ជាបន្តបន្ទាប់ទៀត៕
សូមទស្សនារូបភាពខាងក្រោម៖