ស្អាតណាស់លោកអើយ Baifern ដូចទេពធីតា ពេលតែងខ្លួនបែបនេះ - TrueID

ស្អាតណាស់លោកអើយ Baifern ដូចទេពធីតា ពេលតែងខ្លួនបែបនេះ

April 4, 2021

ថៃ៖ ជាករពិតណាស់ តារាសម្តែងស្រីឯករាជ្យដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ Baifern Pimchanok ជាតារាស្រីដែលមានទេពកោសល្យសម្តែងល្អឥតខ្ចោះ គួបផ្សំជាមួយរូបសម្រស់ស្រស់ស្អាត និងការតុបតែងខ្លួនខ្យូតៗគួរឲ្យស្រលាញ់។  

ដោយឡែក BaiFern គឺជាតារាសម្តែងដែលមានទេពកោសល្យនិងមានសម្រស់ទាក់ទាញភ្នែកមនុស្សម្នាស្ទើគ្រប់គ្នា លើសពីនេះនាងតែងតែផ្លាស់ប្តូរ ស្ទាយ៍តែងខ្លួនថ្មីៗ តួយ៉ាង​ មិនថានាងស្ថិតក្នុងសម្លៀកបំពាក់ និងការតុបតែងបែបណាក៏ដោយគ្រប់ពេលគឺចេញមកខ្ញង់ៗតែម្តង។

ជាក់ស្ដែង បើងាកមកមើលរូបភាពប៉ុន្មានសន្លឹករបស់តារាស្រីរូបនេះ​ដែលទើបនឹងបង្ហោះថ្មីៗនៅលើបណ្តាញសង្គម អ៊ីនស្តារក្រាម នេះវិញ នាងបានធ្វើឲ្យមហាជន ក៏ដូចជាអ្នកលេងបណ្ដាញសង្គមជាច្រើនចាប់អារម្មណ៍ និងលាន់មាត់សរសើរពីសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងកាស្លៀកឈុតព្រះនាងពណ៌ស លម្អដោយគ្រឿងអលង្ការបូករួមការផាត់មុខស្ដើងៗ ទឹកមុខស្រទន់ ធ្វើឲ្យនាងស្រស់ស្អាតកាន់តែខ្លាំងដូចទេពធីតា ។

សូមទស្សនារូបភាពខាងក្រោម៖

Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
Baifern
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...