ប្លែកខ្លាំង ក្រោយតារាកំប្លែងហុងកុងរូបនេះ បានស្រកអស់ច្រើនគីឡូព្រោះតែមានជំងឺមហារីក - TrueID

ប្លែកខ្លាំង ក្រោយតារាកំប្លែងហុងកុងរូបនេះ បានស្រកអស់ច្រើនគីឡូព្រោះតែមានជំងឺមហារីក

August 4, 2021

ហុងកុង៖ កាលពីថ្មីៗនេះ សារព័ត៌មានហុងកុងមួយ បានបង្ហាញពីព័ត៌មានថ្មីចុងក្រោយ ចំពោះ តារាកំប្លែងដ៏ល្បីឈ្មោះ លោក Cheung Tat-Ming នៅខណៈពេលដែលបានបង្ហាញវត្តមាន ក្នុងកម្មវិធីមួយ ដែលនៅក្នុងនោះរូបលោក ក៏បានចែករំលែកពីបទពិសោធរបស់ខ្លួន ពេលកំពុងតស៊ូប្រឆាំងនឹងជំងឺមហារីកអស់រយៈពេលជាច្រើនឆ្នាំ។

យ៉ាងណាមិញ តាមរយៈប្រភពមួយនេះ បានឲ្យដឹងថា លោក Cheung Tat-Ming បានរកឃើញថាមានជំងឺមហារីក​នៅឆ្នាំ ២០១១។ ជាពិសេស ក្នុងអំឡុងពេលកំពុងព្យាបាលជំងឺ តារាកំប្លែងរូបនេះ បានបង្ហើបថា រូបលោក បានស្រកអស់ជាច្រើនគីឡូ ពី ៥៨ គីឡូ មកនៅត្រឹមតែ ៤៥ គីឡូតែប៉ុណ្ណោះ។ ម៉្យាងវិញទៀត រូបលោកក៏បានបន្តទៀតថា ស្បែកករបស់ខ្លួន ពិតជាមានភាពខ្មៅស្រអាប់ និងមិនអាចញ៉ាំ ឬ ផឹក អ្វីបានទេ ដោយសារតែបំពង់កមានសភាពហើមទៅហើយ ។

ប៉ុន្តែ ថ្វីត្បិតតែ ក្រោយពីស្រកអស់ ១៣ គីឡូមកនេះ ជំងឹរបស់លោកក៏បានធូរស្បើយយ៉ាងច្រើនក៏ពិតមែន តែបើក្រឡេកមកមើលរូបរាងរបស់តារាកំប្លែងរូបនេះ ប្រៀបធៀបនឹងរូបរាងកាលពី ១០ ឆ្នាំមុន​វិញ គឺពិតជាមានភាពប្រែប្រួល និងខុសប្លែកគួរឲ្យកត់សម្គាល់ ជាមួយនឹងរូបរាងស្គមស្គាំងយ៉ាងខ្លាំង។ តែទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ បន្ទាប់ពីសុខភាពកាន់តែល្អប្រសើរជាបន្តបន្ទាប់ រូបរាងរបស់លោកក៏ចាប់ផ្ដើមមានសាច់មានឈាមច្រើនបន្តិច ព្រមទាំងមានភាពស្រស់ថ្លាជាងមុន ផងដែរ។

គួរបញ្ជាក់ផងដែរថា លោក Cheung Tat-Ming មិនត្រឹមតែជាតារាកំប្លែងដ៏ល្បីមួយរូបនោះទេ លោកក៏ជាតារាសម្ដែង និងជាអ្នកដឹកនាំរឿងដ៏មានសមត្ថភាព ដែលបានសាងស្នាដៃជាច្រើននៅក្នុងអាជីពរបស់ខ្លួន ព្រមទាំងមានការសរសើរ និងការគាំទ្រពីទស្សនិកជនជាច្រើន ថែមទៀតផង៕ 

ប្រភព៖ Eva.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Cheung Tat-Ming 
Cheung Tat-Ming 
Cheung Tat-Ming 
Cheung Tat-Ming 
Cheung Tat-Ming 
Cheung Tat-Ming 
Cheung Tat-Ming 
Cheung Tat-Ming 
រូបរាងស្គមស្គាំងរបស់  Cheung Tat-Ming ពេលស្រកអស់ជាច្រើនគីឡូ
រូបរាងស្គមស្គាំងរបស់  Cheung Tat-Ming ពេលស្រកអស់ជាច្រើនគីឡូ
រូបរាងស្គមស្គាំងរបស់  Cheung Tat-Ming ពេលស្រកអស់ជាច្រើនគីឡូ
រូបរាងស្គមស្គាំងរបស់ Cheung Tat-Ming ពេលស្រកអស់ជាច្រើនគីឡូ
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...