ថៃ៖ ក្នុងពេលកំពុងតែមានវិបត្តិជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩បានធ្វើឲ្យមនុស្សជាច្រើនរងផលប៉ះពាល់ រួមទាំងតារាប្រុសស្រីល្បីៗនៅក្នុងសិល្បៈកម្សាន្តជាច្រើននាក់បានបាត់បង់ប្រាក់ចំណូលដោយសារការងាររបស់ពួកគេ ត្រូវបានលុបចោល ឬត្រូវផ្អាកជាបណ្ដោះអាសន្ន។
នៅក្នុងនោះដែរ កាលពីពេលថ្មីៗនេះ តារាសម្តែងស្រីជើងចាស់ដ៏ល្បីឈ្មោះអ្នកស្រី Top Daraneenute គឺជាមនុស្សម្នាក់ទៀតហើយ ដែលកំពុងប្រឈមមុខនឹងវិបត្តិនេះបន្ទាប់ពីបានចេញមកបង្ហាញពីឃ្លីបវីដេអូមួយ ខណៈពេលកំពុងតែអង្គុយពន្លាលុយ ដែលបានបត់ជារូបផ្កាដែលបានរក្សាទុកជាយូរមកហើយ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី ក៏បានបង្ហើបថា ខ្លួនកំពុងរកប្រាក់ដើម្បីទិញអាហារបរិភោគព្រមទាំងបន្ថែមទៀតថា ប្រសិនបើទុកលុយនេះយូរទៅ វាមិនមានផលល្អនោះទេ ព្រោះវាអាចធ្វើឲ្យមានស្នាមប្រឡាក់ខ្លាំងដែលធ្វើឲ្យលុយទាំងនេះប្រើការមិនកើត ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖