Rom-Condrama ឬរឿងភាគមនោសញ្ចេតនាបែបកប្លែង គឺជារឿងភាគមួយបែបដ៏ពេញនិយមនៅក្នុងឧស្សាហកម្មរឿងភាគថៃ។ជាមួយគ្នានេះ គេឃើញមានតារាស្រី ៣ នាក់ ដែលជារឿយៗត្រូវបានលេចមុខជាតួឯកនៅក្នុងរឿងភាគមួយបែបនេះរហូតត្រូវបានគេដាក់រហ្សនាមជា ThaiRom-Con Queen។ តារាស្រីទាំង ៣នាក់នោះមានដូចជា៖
១. MintChalida
ជាមួយនឹងបទពិសោធន៍ជាង១០ឆ្នាំនៅក្នុងឧស្សហកម្មកម្សាន្ដថៃMintChalida បានបង្ហាញខ្លួនជាញឹកញាប់ក្នុងតំណែងជាតួឯកស្រីនៅក្នុងរឿងភាគមនោសញ្ចេតនាបែបកប្លែង។តួយ៉ាងកាលពីឆ្នាំ ២០២០ Mint សម្ដែងជាតួឯកនៅក្នុងរឿងបែប Rom-conដល់ទៅពីររឿងឯណោះគឺ My Precious Bad Luck ឬ DuangBaeb Nee Mai Mee Ju និង Fah Fak Ruk។
២. AomSushar
មិនចាញ់ Mint តារាសម្ដែងស្រីតូចល្អិតម្នាក់នេះក៏លេចមុខនៅក្នុងរឿងភាគបែប Rom-conជាច្រើនរឿងដែរដូចជារឿង Full House, Kiss Me និងពីររឿងទៀតដែលចាក់បញ្ចាំងក្នុងឆ្នាំ២០២១ នេះគឺ Girl 2K និងរឿង Boss & Me។
៣. PattieUngsumalynn
តារាស្រីមុខក្មេងម្នាក់នេះក៏សម្ដែងរឿងបែប Rom-con នេះមិនតិចរឿងដែរដូចជារឿង Princess Hour, NaRuk និងរឿងSapai TKO ឬកំពូលកូនប្រសាស្រី៕