កម្សាន្ត៖ មហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពី Changmin សមាជិកក្រុម TVXQ សារភាពថាខ្លួនសម្រេចចិត្តរៀបការជាមួយនារីម្នាក់ ដោយសារតែរឿងតូចតាចមួយ ដែលធ្វើឲ្យហ្វេនៗដែលបានដឹងហើយ ច្រណែននារីដែលជាប្រពន្ធលោក។
តារាចម្រៀងរូបសង្ហា Changmin បានចូលរួមក្នុង កម្មវិធីមួយ ដែលប្រជុំទៅដោយ តារាៗ ជាច្រើន ដោយពួកគេបានសំណេះសំណាលគ្នាធម្មតា។ ទន្ទឹមនឹងនោះ មានតារាម្នាក់បានឆ្ងល់ថា ហេតុអីបានជាលោកស្រលាញ់ប្រពន្ធដល់ថ្នាក់ ចូលរោងការជាមួយគ្នា។
ក្រោយមក Changmin បានឆ្លើយទាំងអឹមអៀនថា លោកធ្លាប់តែ អបអរ នរណាម្នាក់ ដោយហីៗមិនមែនចេញពីចិត្ត តែចំពោះ នារីម្នាក់នេះវិញ លោកបាន អបអរ ទៅកាន់នាង ហើយលោកបានភ្ញាក់ខ្លួនថា លោកពិតជាត្រេកអរចេញពីចិត្ត ដូចដែលរឿងនោះ កើតឡើងចំពោះខ្លួនឯងមែន។
លោកបានបន្ដទាំង ទឹកមុខញញឹម ថា នៅពេលនោះហើយ ដែលលោកគិតថា ខ្លួនត្រូវតែរៀបការជាមួយនារីម្នាក់នោះឲ្យបាន។ យោងទៅតាមសម្ដីរបស់ Changmin បានធ្វើឲ្យហ្វេនៗមានការច្រណែនចំពោះនារីម្នាក់ដែលបានរៀបការជាមួយ អាយដល របស់ពួកគេជាខ្លាំង។
គួរបញ្ជាក់ផងដែរថា Changmin បានរៀបការជាមួយនារីសាមញ្ញម្នាក់ដែលមិនមែនជាតារានោះទេ ពួកគេបានក្លាយជាប្ដីប្រពន្ធស្របច្បាប់ កាលពីខែតុលា ឆ្នាំ២០២០។ មិនតែប៉ុណ្ណោះ ភរិយារបស់តារាប្រុសនេះ មិនបង្ហាញមុខជាសាធារណៈឡើយ៕
ប្រភព៖ SBS Star