មិត្តភកិ្តជិតសិ្នទ្ធិបំផុតរបស់តារាហូលីវូដក្នុងរឿងប្រណាំងឡាន Fast&Furious Paul Walker បរិច្ចាគអណ្តូងស្នប់ ដល់លោកយាយម្នាក់នៅខេត្តសៀមរាប - TrueID

មិត្តភកិ្តជិតសិ្នទ្ធិបំផុតរបស់តារាហូលីវូដក្នុងរឿងប្រណាំងឡាន Fast&Furious Paul Walker បរិច្ចាគអណ្តូងស្នប់ ដល់លោកយាយម្នាក់នៅខេត្តសៀមរាប

August 3, 2021

តារាកម្សាន្ត: កាលពីពេលថ្មីៗកន្លងទៅនេះ លោក Shayne Tingle ដែលត្រូវជាជាមិត្តជិតសិ្នទ្ធបំផុតរបស់តារាសម្ដែង ហូលីវូដដ៏ល្បីល្បាញ លោក Paul Walker  តួឯកប្រុសក្នុងរឿង Fast&Furious ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ក្រទ្បាប់រថយន្តក្នុងរដ្ឋកាលីហ្វ័រញ៉ា កាលពី៨ឆ្នាំមុននោះ បានបរិច្ចាគអណ្ដូងទឹកថ្មីមួយនេះជូនលោកយាយម្នាក់នៅឃុំសំបួរ ខេត្តសៀមរាបដើម្បីឧទិ្ទសកុសលនេះជូនវិញ្ញណក្ខន្ធលោក Paul Walker ដែលជាបុគ្គលម្នាក់ចូលចិត្តធ្វើការងារជួយសង្គមបំផុត ។

សូមរំលឹកផងដែលថា លោក Paul Walker គឺជាតារាប្រុសហូលីវូដដ៏ល្បីល្បាញ និងមានឈ្មោះបោះសម្លេងមួយរូបនៅក្នុងពិភពលោក ដោយលោកធ្លាប់សម្តែងជាតួឯកក្នុងរឿងប្រណាំងឡានដ៏ល្បីល្បាញ Fast&Furious និងធ្លាប់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពជាតារាសម្តែងតួយ៉ាងដូចជាMTV movie Award, Teen choice Movie Awardផងដែលនោះ ប៉ុន្តែជារឿងអកុសល តារាប្រុសរូបនេះបានទទួលមរណភាពកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង៣និង៣០នាទីរសៀល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍៕

ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ÷

លោក Paul Walker
លោក Paul Walker
លោក Paul Walker
លោក Paul Walker
អណ្តូងដែលជាអំណោយ
អណ្តូងដែលជាអំណោយ
លោកយាយដែលទទួលអណ្តូង
លោកយាយដែលទទួលអណ្តូង
សារឧទ្ទិសជូនលោក Paul Walker
សារឧទ្ទិសជូនលោក Paul Walker
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...