អាមេរិក៖ ដូចដែរបងប្អូនប្រិយមិត្តបានស្គាល់ហើយ ពិធីការិនី និងជាម៉ូដែលស្រី កញ្ញា ជីមមី ដែលមានរាងស្រលូនស្លីម ខ្ពស់ស្រឡះ ឬអាចនិយាយថារាងGoal នោះ បច្ចុប្បន្នតារាស្រីរូបនេះ កំពុងតែធ្វើឲ្យហ្វេនៗនារីមិនតិចនោះទេដែល លួចសរសើរក៏ដូចជាច្រណែនសម្រស់របស់នាងនោះ។
មិនតែប៉ុណ្ណោះ ថ្មីៗនេះខណៈដែលនាងបានចំណាយពេលវេលានៅលើទឹកដីក្រៅប្រទេស ដែលជាប្រទេសមហាអំណាចអាមេរិក តារាស្រីរូបនេះក៏មិនភ្លេចក្នុងការចែកចាយរូបភាពស្អាតៗ ជារៀងរាល់ថ្ងៃ មកជាមួយនឹងរូបរាងដ៏ស៊ិចស៊ីស្អាតខ្លាំង អមនឹងកម្ពស់ខ្ពស់ស្រលះ ជើងវែង និងដងខ្លួនរាងអក្សរ S ឲ្យហ្វេនៗអ្នកគាំទ្របានទស្សនាជាហូហែរ។
ជាងនេះទៅទៀត អ្វីដែលកាន់តែពិសេសគឺ នៅប៉ុន្មានម៉ោងមុននេះ ជីមមី បានបង្ហាញខ្លួនក្នុងឈុតក្រមាពណ៌ក្រហមមួយឈុតយ៉ាងស្រស់ស្អាតលេចធ្លោ ជាមួយនឹងការរចនាមូ៉ដឆែកជើងទាំងសងខាង ធ្វើឲ្យជនជាតិគេលាន់មាត់ថាស្អាត និងសួររកប្រភពគ្រប់គ្នា ដោយក្នុងការបង្ហោះនោះ ជីមមី បានរៀបរាប់យ៉ាងដូច្នេះថា៖
សូមទស្សនារូបភាពខាងក្រោម៖