ស្នេហាបែបបើកចំហរ Joy អង្គុយញុំាអាហារជាមួយ Crush យ៉ាងរ៉ូមែនទិក - TrueID

ស្នេហាបែបបើកចំហរ Joy អង្គុយញុំាអាហារជាមួយ Crush យ៉ាងរ៉ូមែនទិក

March 4, 2022

កម្សាន្ត៖ ជាការពិតណាស់​ តារាចម្រៀងស្រីដ៏ល្បីល្បាញ Joy សមាជិកក្រុម Red Velvets បានប្រកាសទំនាក់ទំនងស្នេហាជាមួយនឹង Crush ដែលជាតារា Kpop ដូចគ្នា។ មិនយូរប៉ុន្មានក្រោយពីទម្លាយមុខគូស្នេហ៍ហើយ Joy មិនខ្លាចនឹងបញ្ចេញភាពផ្អែមល្ហែមជាសាធារណៈនោះឡើយ។

Crush និង Joy
Crush និង Joy

ជាមួយគ្នានេះដែរ ហ្វេនៗបានចាប់អារម្មណ៍ជាខ្លាំងទៅលើរូបភាពថ្មីរបស់តារាស្រីនេះ ដោយភ្ជាប់ជាមួយខេបសិនថា ថ្ងៃមួយក្នុងខែមករា ដែលនេះ ហាក់ដូចជាសម្ដៅទៅលើថ្ងៃដែលណាត់ជួប Crush អញ្ចឹងដែរ។ មិនតែប៉ុណ្ណោះ នៅក្នុងនោះ Joy ថតស្ទាយ៍អង្គុយកាន់កែវ នៅក្នុងភោជនីយដ្ឋាន ដែលភាគច្រើនគេណាត់ជួបសង្សារនៅទីនោះ។

Joy
Joy

អ្វីដែលធ្វើឲ្យហ្វេនប្រាកដចិត្តថា Joy ណាត់ជួបជាមួយ Crush តែ២នាក់យ៉ាងស្វីតទៀតនោះ គឺនៅក្នុងកែវនោះ ចាំងឃើញរូបបុរសម្នាក់ដែលជាអ្នកថតឲ្យ។ គួរបញ្ជាក់ផងដែរថា តារាចម្រៀងទាំងពីររូបនេះ បានប្រកាសទំនាក់ទំនងស្នេហាកាលពីខែសីហាកន្លងទៅ បន្ទាប់ពីគេចាប់បានជាច្រើនដងថាណាត់ជួបគ្នាស្ងាត់ៗ៕

ប្រភព៖ SBS Star

Joy
Joy
Joy
Joy
ទាក់ទងជាមួយ:
តារាកូរ៉េរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...