រាជធានីភ្នំពេញ៖ ពិតណាស់តារាចម្រៀងរ៉េបដ៏ល្បីនិងជាអ្នកនិពន្ធបទភ្លេងមួយរូប ប្រចាំផលិកម្ម Galaxy ដែលជាតារាចម្រៀងផ្នែកសម័យ HipHop បែបបស្ចឹមប្រទេស លោក Tempo Tris ដែលតែងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ តែយ៉ាងណាក៏នៅតែទទួលរងការរិះគន់ពីការលេងស្ទីលខ្លួននិងខ្លឹមសារបទចម្រៀងរបស់លោក។
ក្នុងឱកាសនៃកម្មវិធីសន្និសីទសារព័ត៍មាននិងចុះអនុសារណៈលក់សិទ្ធិបទចម្រៀង Are You Ok ឱ្យក្រុមហ៊ុនចិន លោក Tempo Tris បានបង្ហើបពីការងារសិល្បៈជូនដល់សារព័ត៍មាន Troyorng។
ក្នុងនោះ Tempo ទម្លាយពីគម្រោងផលិតបទចម្រៀងថ្មីៗ មានទាំងចង្វាក់ Hip Hop និង K-pop ដើម្បីបំរើឱ្យទីផ្សារជាមួយគ្នានោះ តារាចម្រៀងវ័យក្មេងរូបនេះ ក៏បានទទូចសុំឱ្យសាធារណជន មេត្តាបើកចិត្តទទួលយកតន្ត្រីសម័យប្រភេទនេះផងដែរ។
ទន្ទឹមនឹងនោះ Tempo ក៏ត្រៀមស្នាដៃដើម្បីផ្តល់ជូនអ្នកគាំទ្រ តែយ៉ាងណា តារាចម្រៀងចំណាំក្រងសក់រូបនេះ មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេពោលគឺទុកឱ្យមហាជន ក៏ដូចជា អ្នកគាំទ្រ ភ្ញាក់ផ្អើលតែម្តង។
ក្នុងនោះ តារាចម្រៀងរ៉េបប្រចាំផលិតកម្មGalaxy រូបនេះ បានមានប្រសាសន៍ដូច្នេះថា៖
សូមរំលឹកផងដែរថាតារាចម្រៀងរូបនេះ បានចូលប្រឡូកក្នុងវិស័យសិល្បៈ ចាប់តាំងពីឆ្នាំ២០១២ តែលោកទទួលបានភាពល្បីល្បាញនិងគាំទ្រខ្លាំង ក្រោយពីលោកចូលទៅរួមរស់ជាតារាប្រចាំផលិកម្ម Galaxy៕