ធ្លាប់តែកាន់មេក្រូជាពិធីការិនី​ ពេល​ ចាន់​ កែវនិមល​ បង្ហេីបសំនៀងច្រៀង​ ពីរោះមិនណយ (មានវីដេអូ) - TrueID

ធ្លាប់តែកាន់មេក្រូជាពិធីការិនី​ ពេល​ ចាន់​ កែវនិមល​ បង្ហេីបសំនៀងច្រៀង​ ពីរោះមិនណយ (មានវីដេអូ)

October 26, 2021

ភ្នំពេញ៖ កាលពីថ្មីនេះ ពិធីការិនីលំដាប់ប្រទេសកម្ពុជា អ្នកនាង ចាន់ កែវនិមល បានធ្វើឲ្យហ្វេនៗអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយអ្នកនាង បានចូលរួមក្នុងកម្មវិធី «Sunday drive» ដែលជាកម្មវិធីរបស់ កញ្ញា កុសុម៉ា ដោយក្នុងនោះ ភ្ញៀវកិត្តិយសដែលបានចូលរួមត្រូវជួប challengeជាច្រើនដែលកម្មវិធីរៀបចំឡើង។

ជាការពិតណាស់ អ្នកនាង ចាន់ កែវនិមគឺជាពិធីករដ៏ល្បីល្បាញ និងមានប្រជាប្រិយភាពជាមួយនឹងទឹកដមសម្លេងផ្អែមពិរោះ ក្នុងការនិយាយស្តី ថែមទាំងពូកែវោហាស័ព្ទមិនចេះរីងស្ងួតនៅលើឆាក មិនថាជាកម្មវិធីធំៗឬតូចនោះទេ គឺភាគច្រើនតែងលេចវត្តមានពិធីការិនីរូបនេះជានិច្ច។

យ៉ាងណាមិញ មហាជនភាគច្រើនធ្លាប់តែបានឃើញ អ្នកនាងឈរនៅលើឆាកកាន់មេក្រូអត្ថាធិប្បាយជាពិធីការិនី ដោយឡែកថ្មីៗនេះ នៅក្នុងកម្មវិធី «Sunday drive» បានធ្វើឲ្យ ចាន់ កែវនិមល ដែលធ្លាប់តែជាពិធីការិនីបង្ហើបសំនៀងច្រៀងនៅក្នុងឡានទាល់តែបាន។ អ្វីដែលពិសេសនោះ គឺហ្វេនៗពេលបានស្ដាប់ហើយ បានសរសើរដល់តារាស្រីរូបនេះថាទឹកដមសំនៀងពិតជាពិរោះ មែនទែនបើទោះបីជាច្រៀងគោកក៏ពិតមែន៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
ចាន់ កែវនិមល
@sundaydrivee Fan ថា ស្លាប់ទៅបិទភ្នែកជិតហើយ ខ្ញុំរង់ចាំស្តាប់បងនិមលច្រៀងយូរលង់ណាស់ហើយ😆😆#kosomayarodavid #sopheakkosama #yaro #ddavidss #chankeonimol #SundaydriveCambodia ♬ original sound - sundaydrive 🚘
វីដេអូ ចាន់ កែវនិមល ច្រៀង
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...