ស្រលាញ់គ្នា៩ឆ្នាំ តែមិត្តប្រុសអភិជន Jessica នៅតែបែបនេះ - TrueID

ស្រលាញ់គ្នា៩ឆ្នាំ តែមិត្តប្រុសអភិជន Jessica នៅតែបែបនេះ

April 19, 2022

កូរ៉េាខាងត្បូង៖ មក​ដល់​ពេល​នេះ Jessica អតីត​សមាជិក SNSD និង​មិត្ត​ប្រុស​អភិជន Tyler Kwon បាន​សេធគប់​គ្នា​អស់​រយៈ​ពេល ៩ ឆ្នាំ​ហើយ ដែលរហូតមកពេលនេះ​ មិនទាន់មានដំណឹងល្អ ថាអ្នកទាំងពីរ​ដឹកដៃគ្នា ចូលរោងការនោះទេ

ថ្វីត្បិតតែពួកគេតែងតែធ្វើការណាត់ជួប ក៏ដូចជាមានដំណើរកម្សាន្ត ប៉ុន្តែកម្របង្ហោះរូបថតជាមួយគ្នាណាស់ ទោះជាយ៉ាងណាក៏ដោយ ជារៀងរាល់ឆ្នាំ មិត្តប្រុសរបស់នាង នឹងបញ្ចេញរូបថតរបស់ Jessica ម្តង ដែលនោះគឺនៅថ្ងៃខួបកំណើតរបស់នាង។

ដូចសព្វរាល់ដងថ្ងៃទី ១៨មេសា គឺជាថ្ងៃខួបកំណើត គម្រប់ ៣៣ ឆ្នាំ ជាធម្មតាអ្នកជំនួញ Tyler Kwon បានបង្ហោះរូបភាពមិត្តស្រីរបស់លោក ដោយក្នុងរូបនោះ កំពុងកាន់ដៃគ្នា ឈរដោយឃើញស្រមោលអ្នកទាំងពីរ នៅទីលានវាយកូនហ្គោលដោយពាក្យជូនពរថា៖

ទោះបីជាវាគ្រាន់តែជាស្រមោលនៅលើដី ក៏អ្នកអាចមើលឃើញគូស្នេហ៍មួយគូដែលកាន់ដៃគ្នាពេញដោយក្តីស្រលាញ់ ជាមួយនឹងការបង្ហាញយ៉ាងច្បាស់ថា ពួកគេ ជាម្ចាស់មើលថែបេះដូងរបស់គ្នាទៅវិញទៅមក ជាមួយនឹងការយល់ចិត្តគ្នាអស់រយៈពេលច្រើនឆ្នាំមកនេះ៕

ប្រភព៖ https://kenh14.vn/

សូមទស្សនារូបភាពខាងក្រោម៖

Jessica និងមិត្តប្រុស
Jessica និងមិត្តប្រុស
Jessica និងមិត្តប្រុស
Jessica និងមិត្តប្រុស
រូបភាពបានបង្ហោះ
រូបភាពបានបង្ហោះ
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...