តារាកម្សាន្ត៖ កាលពីពេលថ្មីៗកន្លងទៅនេះ ប្អូនស្រីល្អហួស តារាស្រីពន្លកថ្មី ពោរពេញដោយសមត្ថភាព និងជាគ្រាប់ពេជ្រថ្មីសម្រាប់វិស័យសិល្ប:កម្ពុជា បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរជាខ្លាំង ពីសំណាក់ហ្វេនៗនិងអ្នកនិយមគាំទ្រ ក្រោយពេលដែលតារាស្រីវ័យក្មេងរូបនេះ បានបញ្ចេញសមត្ថភាពសម្តែងបានយ៉ាងល្អនៅក្នុងការរាំCover បទMake It Happen។
យ៉ាងណាមិញ នៅក្នុងវីដេអូរាំCoverនោះ ប្អូនស្រីល្អហួស នៅក្នុងឈុតសម្លៀកបំពាក់ពណ៌ខ្មៅ អមដោយការតុបតែងមុខដ៏ស្រស់ស្អាត បានបញ្ចេញសមត្ថភាពរាំបានយ៉ាងល្អ ពោរពេញដោយទំនុកចិត្ត និងភាពស្វាហាប់ ព្រមទាំងទឹកមុខបញ្ចូលមនោសញ្ចេតនាខ្លាំងទៅតាមបទភ្លេង ដែលមើលមួយភ្លែតទៅស្មានតែជាអ្នករាំអាជីពតែម្តង។
គួរកត់សម្គាល់ផងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលប្អូនស្រីល្អហួស ទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រ ប៉ុន្តែជារឿយៗតារាស្រីវ័យក្មេងរូបនេះ ក៏ទទួលបានការស្រលាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រយ៉ាងច្រើនកុះករ ដោយសារតែសមត្ថភាព និងរូបសម្រស់ដ៏ស្រស់ស្អាតតែម្តង៕
ចង់ឃើញថាតើ ល្អហួស រាំស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖