ថៃ៖ មហាជនគ្រប់គ្នាបានជ្រាបហើយថា Namtar Natchaa ដែលជាកូនស្រីរបស់តារាសិស្បៈស្រីTuckMayura នាងទើបតែបានលែងលះគ្នាជាមួយនឹងអតីតស្វាមីដែលនៅហុងកុងក្នុងនោះនាងក៏ធ្លាប់បានប្រាប់ពីមូលហេតុដែលធ្វើឱ្យអ្នកទាំងពីរបែកបាក់គ្នាផងដែរ។
បន្ទាប់ពីមានការបកស្រាយជាមួយនឹងការលែងលះគ្នារវាង Namtar Natchaa ត្រូវជាកូនស្រីរបស់ TuckMayura បានឱ្យដឹងថានាងមិនអាចទ្រាំបានជាមួយនឹងស្វាមីដែលធ្វើបានចិត្តនាងម្ដងហើយម្ដងទៀតជាមួយនឹងការយកស្រីមកដេកដល់ខុនដូ និងធ្វើបាបរាងកាយនាងជាដើម ទើបបាននាងទ្រាំមិនបានក៏សុខចិត្តលែងលះគ្នាទាំងកូនទើបតែកើតដែលធ្វើឱ្យកូនប្រុសកំព្រាទាំងនៅតូចបែបនេះ។
ក្នុងនោះពេលថ្មីៗនេះអតីតស្វាមីរបស់ Namtar Natchaa គេបានផុសរូបថតនៅក្នុងបណ្ដាញសង្គមដោយរូបនោះគឺគេបានបីកូនប្រុសតូចដែលទើបតែកើតតែអ្វីដែលធ្វើឱ្យមហាជនមួយចំនួនមានការអាណិតអាសូរដល់រូបលោកជាខ្លាំងនោះគឺគេបានសរសេររៀបរាប់ទៅកាន់កូនប្រុសរបស់គេយ៉ាងកំសត់ថាៈ
ក្នុងនោះផងដែរក៏មានមហាជនមួយចំនួនបានចូលទៅខមមិនសម្ដែងនូវក្ដីអាណិតអាសូរទៅកាន់លោក និងជាពិសេសគឺកូនតូចដែលមិនទាន់ដឹងក្ដីនោះ៕
ប្រភព៖ Kapook
Join Us ៖ https://t.me/khmerload