ថៃ៖ គឺជាគូស្នេហ៍ដ៏ល្បីមួយទៀតនៅក្នុងពិភពកម្សាន្ត រវាង តារាTomboy Jeab Lalana និង មិត្តស្រីរបស់ខ្លួន ដែលតែងតែបញ្ចេញពីសកម្មភាពល្អូកល្អើនជាច្រើន មិនចាញ់គូស្នេហ៍ប្រុសស្រីដទៃ រហូតធ្វើឲ្យហ្វេនៗកំពុងតែរងចាំពីដំណឹងល្អរបស់អ្នកទាំងពីរ។ ឮ
ប៉ុន្តែ ថ្មីៗនេះ Jeab Lalana បែរជាបានចេញមកបង្ហើបពីរឿងរ៉ាវក្នុងទំនាក់ទំនងស្នេហារបស់ខ្លួន ដោយបានលើកឡើងថា បច្ចុប្បន្ននេះ ស្នេហារបស់នាងជាមួយនឹងមិត្តស្រីនោះ ហាក់មិនផ្អែមល្ហែមដូចពីមុនឡើយ ព្រមទាំងលើកហេតុផល ដែលនាង មិនទាន់សម្រេចចិត្តរៀបការជាមួយនឹងមិត្តស្រី ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ខណៈពេលដែលត្រូវគេសួរនាំពីរឿងមានកូន ស្រាប់តែ Jeab Lalana បានត្រឹមតែបង្ហើបថា នាងមិនចង់បាននោះទេ ព្រោះមានអារម្មណ៍ថា ជីវិតមនុស្សតែពីរនាក់បែបនេះ គឺវាមានសុភមង្គលជាង។ យ៉ាងណាមិញ ចំពោះរឿងរៀបការ នាងក៏កំពុងតែរង់ចាំច្បាប់ចេញ ដែលនឹងអនុញ្ញាតឱ្យអ្នកទាំងពីរមានសិទ្ធិស្មើគ្នា ក្នុងការរៀបការ ដូចជាបុរសនិងស្ត្រីពិតប្រាកដ ផងដែរ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖