មិនប្រកាន់ខ្លួន Ariana Grande ដើរបណ្ដើរប្ដីតែងខ្លួនយ៉ាងសាមញ្ញ - TrueID

មិនប្រកាន់ខ្លួន Ariana Grande ដើរបណ្ដើរប្ដីតែងខ្លួនយ៉ាងសាមញ្ញ

July 1, 2021

បរទេស៖ តារាស្រីសំនៀងពិរោះ Ariana Grande ទើបតែរៀបអាពាហ៍ពិពាហ៍ជាមួយស្វាមីបានមួយខែ នាងនឹងលោក Dalton Gomez មិនសូវបានបើកបង្ហាញដល់សាធារណៈជននោះទេ គឺពួកគេតែងរក្សាភាពឯកជនជានិច្ច។

Ariana Grande និង Dalton Gomez
Ariana Grande និង Dalton Gomez

តារាចម្រៀងស្រីរូបនេះ ជានារីម្នាក់ដែលមានគេគោរពស្រលាញ់ និងមានអ្នកគាំទ្រជាច្រើនជុំវិញពិភពលោក។ ក្នុងវិស័យចម្រៀង Pop  Ariana Grande ជាកំពូលតារាចម្រៀងម្នាក់ដែលទទួលបានជោគជ័យ ឈ្នះពានរង្វាន់ច្រើនរាប់មិនអស់។ 

Ariana Grande និង Dalton Gomez
Ariana Grande និង Dalton Gomez

រឿងដែលធ្វើឲ្យអ្នកគាំទ្រកាន់តែសរសើរនាងទៀតនោះ គឺ Ariana តែងតែរក្សាភាពសាមញ្ញរបស់់នាងជានិច្ច មិនប្រកាន់ខ្លួនថាជាសិល្បករដែលល្បីល្បាញនោះទេ។ ថ្មីៗនេះ Daily Mail បានប្រទះឃើញ Ariana ចេញក្រៅជាមួយប្ដីរបស់នាងស្ងាត់ៗ។ 

Ariana Grande 
Ariana Grande 

អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៅទៀតនោះ ម្ចាស់បទ 34+35 រូបនេះ ស្លៀកសម្លៀកបំពាក់ធម្មតាបំផុត មិនដូចឈ្មោះជាតារាល្បីនោះទេ។ ខណៈនោះ Ariana និង Dalton កំពុងតែដើរលេងនៅឯ Magic Mountain amusement park ទីក្រុង Los Angeles ប្រទេស California។ ពួកគេទាំងពីរនាក់សុទ្ធតែមិនបានលែងខ្លួនហឺហា ស្ទើតែមើលមិនដឹងថាជា តារាដែលទើបនឹងរៀបការបាន១ខែ៕ 

Ariana Grande និង Dalton Gomez
Ariana Grande និង Dalton Gomez

ប្រភពពី៖ Zingnews

ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...