ចិន៖ សម្រាប់តារាសម្ដែងជើងចាស់ លោក Donnie Yen ដែលជាតារាសម្ដែងមួយរូប ពោរពេញទៅដោយសមត្ថភាព និងទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជន ពេលនេះ បែរជាត្រូវបានគេលើកឡើង ពីកាយសម្បទា ជាមួយនឹងកម្រងរូបភាពនៅពីក្រោយឆាកមួយចំនួន ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល។
ក្នុងនោះដែរ តាមរយៈប្រភព Sinchew បានរាយការណ៍ថា រូបថតនៅពីក្រោយឆាកមួយចំនួន នៅក្នុងរឿងដែលតារាប្រុសរូបនេះបានសម្ដែង ត្រូវបានបន្តចែករំលែកជាបន្តបន្ទាប់ និងបានកំពុងធ្វើឱ្យមានការព្រួយបារម្ភ ក្នុងពេលបង្ហាញពីសុខភាពមិនល្អអំឡុងពេលថត។
លើសពីនេះ ថែមទាំងមានការលើកឡើងពី ការធ្លា.ក់ចុះនៃការសម្តែងរបស់ Donnie Yen ខណៈនៅក្នុងរូបថតមួយរបស់តារាប្រុសរូបនេះ មិនអាចលាក់បាំងពីសម្រស់ ភាពអស់កម្លាំង និងហត់នឿយបាននោះទេ រហូតដល់មានការបង្ហាញថា រូបលោកត្រូវប្រើតួជំនួស ក្នុងការងារ ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖