ស្ងាត់ៗ អ្នកបម្រើលើយន្តហោះម្នាក់ទម្លាយពី បញ្ហាអាកប្បកិរិយា Irene Joy និង Yeri ថា... - TrueID

ស្ងាត់ៗ អ្នកបម្រើលើយន្តហោះម្នាក់ទម្លាយពី បញ្ហាអាកប្បកិរិយា Irene Joy និង Yeri ថា...

March 28, 2022

កម្សាន្ត ÷ នៅថ្ងៃទី ២៦ ខែមីនា កន្លងទៅនេះ ឆានែលរឿងភាគជាច្រើននៅលើ YouTube បានចែករំលែករូបថតអេក្រង់នៃសហគមន៍បុគ្គលិកអនាមិក ដែលហៅថា Blind ហើយដើម្បីក្លាយជាសមាជិកនៃ Blind អ្នកត្រូវផ្ទៀងផ្ទាត់គណនីជាមួយ នឹងអ៊ីមែលការងាររបស់ពួកគេ។ 

Irene
Irene

យ៉ាងណា នៅក្នុងរូបថតអេក្រង់នោះ បុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍ Korean Air បានសរសេរថា «Red Velvet បានឡើងជិះយន្តហោះនោះម្តង ហើយ Yeri Joy និង Irene គឺជាមនុស្សឈ្លើយ ពួកគេបានចាត់ទុកអ្នកបម្រើលើយន្តហោះដូចជាអ្នកបម្រើរបស់គេ តែពីរនាក់ទៀតគឺស្អាត និងមិនអីទេ»។ 

Joy
Joy

មិនតែប៉ុណ្ណោះ បុគ្គលិកម្នាក់ទៀតមកពី ក្រុមហ៊ុន Jeju Air Service បានឆ្លើយតបថាបន្ថែមលើមតិយោបល់ដំបូងថា Irene បានបោះអត្តសញ្ញាណប័ណ្ណ និងឆក់យកសំបុត្រពីបុគ្គលិក ដោយឬកពាមិនសមរម្យផងដែរ។

Yeri
Yeri

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជាការនិយាយតែម្ខាង ចំណែកខាងក្រុម Red Velvet ឬផលិតកម្មរបស់ពួកគេនៅមិនទាន់ឆ្លើយតមនឹងបញ្ហានេះនៅឡើងទេ៕

ប្រភព: Allkpop

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...