ក្រោយលេច​ព័ត៌មានថា ឌី សូនីតា និង គង់ ចាន់ស្រីមុំ ពាក់​មុខ​​ខ្លា​ដាក់គ្នា ស្រាប់តែពេលនេះ… - TrueID

ក្រោយលេច​ព័ត៌មានថា ឌី សូនីតា និង គង់ ចាន់ស្រីមុំ ពាក់​មុខ​​ខ្លា​ដាក់គ្នា ស្រាប់តែពេលនេះ…

June 15, 2021

មុននេះបន្តិចតារាសម្តែងល្បីឈ្មោះឌី សូនីតា បានចេញមុខធ្វើការបកស្រាយជុំវិញរឿងដ៏ក្តៅគគុក ដែលមានខាង​សារព័ត៌មាន​មួយបានចុះផ្សាយថាអ្នកនាងឌី សូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ ពាក់មុខខ្លាដាក់គ្នាព្រមទាំង​បង្ហោះ​សារដៀមដាមគ្នាធ្វើឲ្យម្ចាស់សាមីខ្លួនហួសចិត្ត ព្រមទាំងបានចេញមុខមកបកស្រាយភ្លាមៗ ដោយបង្ហាញភស្តុតាង​មួយចំនួនបង្ហាញថាឌី សូនីតា និងអ្នកនាង គង់ ចាន់ស្រីមុំ គឺមានភាពស្និទ្ធស្នាលរាប់គ្នាដូចបងប្អូននៅពីក្រោយឆាកដែលសកម្មភាពទាំងអស់នោះសឹងតែគ្មានអ្នកបានដឹងឡើយ។

យ៉ាងណាមិញសម្រាប់សារដែល ឌី សូនីតាបានបង្ហោះនោះគឺបានសរសេរយ៉ាងដូច្នេះថា៖ «យី….ពាក់មុខខ្លាទៅណាលោកព្រះហើយមើលមិចចេញមុខខ្លានែក???? មុខគ្នាឡើងមូលដូចព្រះច័ន្ទពេញវង្ស រូបថតតាំងពីម៉ាក់អាស្មាយ៍ពោះធំណាអ្នក!!មើលអ្នកបងអ្នកអូនគេផងចាស។ ឈ្លោះគ្នាពីអង្កាលលោកព្រះ មិចសាមុីខ្លួនគេមិនដឹង?បងមុំឆាតមកខ្ញុំទាំងព្រឹកនែក អ្នកអូនអើយយើងឈ្លោះគ្នាពីអង្កាល?ពួកខ្ញុំមួយថ្ងៃៗ​រកសុីរវល់រកតែពេលជួបគ្នាមិនបានជំនាន់កូវីដអ៊ុំគេរកតែមកលេងក្មួយគេក៏មិនហ៊ាន ហើយចុះពូសារព័ត៌មានឯង​ទំនេរពេកក៏អីខ្វះរឿងចុះមែន? រឺក៏ឃើញពួកខ្ញុំស្ងាត់ហើយចង់អោយពួកខ្ញុំល្បី យី….អត់ប្រយោជន៍»៕

ចង់ជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមនេះ ៖

ឌី សូនីតា
ឌី សូនីតា
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
គង់ ចាន់ស្រីមុំ និង ឌី សូនីតា
ព័ត៌មានដែលខាងសារព័ត៌មានមួយបានចុះផ្សាយ
ព័ត៌មានដែលខាងសារព័ត៌មានមួយបានចុះផ្សាយ
សារបកស្រាយដែល ឌី សូនីតា បានបង្ហោះ
សារបកស្រាយដែល ឌី សូនីតា បានបង្ហោះ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...