កម្សាន្ត៖ អាចនិយាយបានថា បច្ចុប្បន្នការកែសម្ផស្ស គឺជារឿងមួយដ៏ពេញនិយមសម្រាប់មនុស្សប្រុសស្រី ចង់កែប្រែសម្រស់ខ្លួនឯង។ ហើយគេតែងឃើញមនុស្សភាគច្រើន ជ្រើរើសការកែទម្រង់មុខ ច្រមុះ ត្របកភ្នែក និងបបូរមាត់ជាដើម។ ក្នុងនោះដែរ បើងាកមើលតារាខ្មែរ ក៏មានតារាមួយចំនួនសម្រេចចិត្តកែមុខមាត់ខ្លួនឯងផងដែរ។
លើសពីនេះទៅទៀត គេដឹងទៀតថាមានតារាស្រីវ័យក្មេងចំនួនពីរូប ដែលសម្រេចចិត្តធ្វើការវះកាត់លើកខ្ទង់ច្រមុះឲ្យឃើញស្រួចខ្ពស់ជាងមុន។ ហើយពេលធ្វើច្រមុះរួច ឃើញថាសម្រស់ ពិតជាស្អាតប្លែកជាងសម្រស់ធម្មជាតិខ្លាំង។ ម្យ៉ាងក្រោយកែច្រមុះរួច ត្រូវបានហ្វេនសរសើរមិនដាច់ពីមាត់គ្រប់ៗគ្នា ហើយតារាស្រីវ័យក្មេង ដែលធ្វើច្រមុះបានស្អាតនោះមានដូចជា៖
១៖ កញ្ញា អ៊ួន វ៉ាន់វីតា
កញ្ញា អ៊ួន វ៉ាន់វីតា នាងបានសាងប្រជាប្រិយភាព លើវិស័យសិល្បៈតាំងពីនៅក្មេងមកម្ល៉េះ ហើយបច្ចុប្បន្ននាងកាន់តែទទួលបានការគាំទ្រខ្លាំងពីមហាជនផងដែរ។ បើក្រឡេកមើលសម្រស់ក្រោយកែច្រមុះ តារាសម្ដែងវ័យក្មេងរូបនេះ កាន់តែមានរូបសម្ផស្សស្អាតប្លែកជាងមុនតែម្ដង។
២៖ កញ្ញា អ៊ុក សុវណ្ណារី
កញ្ញា អ៊ុក សុវណ្ណារី ត្រូវបានគេស្គាល់យ៉ាងច្បាស់ជាតារាចម្រៀងវ័យក្មេង មានទឹកដមសំនៀងពីរោះ ហើយនាងគ្រប់បទចម្រៀងនាង ទទួលបានការគាំទ្រខ្លាំងពីមហាជន។ ក្នុងនោះដែរ បើមើលលើរូបសម្ផស្សនាងនាពេលបច្ចុប្បន្ន បន្ទាប់ពីកែច្រមុះរួច នាងរឹតតែស្រស់ស្អាតប្លែកជាមុន ខណៈកាន់តែធំពេញវ័យផងនោះ។