ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ជារឿងដ៏គួរឲ្យរំភើប ដែលបវរកញ្ញាកម្ពុជា ឃឿន ប៉ូលីកា បានប្រកួតយកឈ្នះមកុដឯកពីកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ Miss Preteen Junior Idol World 2023។ ហើយនាងជាបវរកញ្ញាវ័យក្មេងកម្ពុជាដំបូងគេបង្អស់ ដែលបានឈ្នះមកុដក្នុងកម្មវិធីនេះ ត្រឹម១៤ឆ្នាំប៉ុណ្ណោះ។
យ៉ាងណាមិញ លទ្ធផលដែលនឹកស្មានមិនដលល់នេះ ឃឿន ប៉ូលីកា បានធ្វើឲ្យមហាជន មានមោទនភាពលើរូបនាងគ្រប់ៗគ្នា ដែលនាងអាចនាំយកសមិទ្ធផលដ៏អស្ចារ្យនេះ ត្រឡប់មកប្រទេសកម្ពុជាវិញយ៉ាងដូច្នេះ។
ជាក់ស្ដែង ក្រោយគ្រងតំណែងក្នុងនាមជា Miss Preteen Junior Idol World 2023 គេឃើញ ឃឿន ប៉ូលីកា បានបង្ហោះសារប្រាប់មហាជន និងហ្វេនបានដឹងថា នាងនឹងមានគម្រោងចេញទៅ១០ប្រទេស នាពេលខាងមុខឆាប់ៗនេះ។ ហើយដំណឹងមួយនេះ បានធ្វើឲ្យអ្នកលេងបណ្ដាញសង្គម មានការភ្ញាក់ផ្អើល និងរីករាយជំនួសនាងគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖