ថៃ៖ គឺជាដំណឹងដែលកំពុងមានការចាប់អារម្មណ៍ជាសាធារណៈម្ដងទៀត បន្ទាប់ពីតារាសម្តែងស្រី Pinky Savika ត្រូវបានដោះលែងជាបណ្តោះអាសន្ន ជាមួយតម្លៃធានានៅក្រៅឃុំ ៥ លានបាត រហូតធ្វើឲ្យមនុស្សជាច្រើន កំពុងតែរងចាំមើលពីសកម្មភាព ជាបន្តទៀតរបស់ តារាស្រីរូបនេះ។
យ៉ាងណាមិញ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ តាមរយៈ Anna ដែលជាអ្នករាយការណ៍ព័ត៌មានកម្សាន្តដ៏ល្បីមួយបានបង្ហើបថា បានទាក់ទងទៅ អ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់ Pinky និង បានទទួលចម្លើយថា តារាស្រីរូបនេះ នៅតែមិនហ៊ានទទួលយកការងារ និងមិនហ៊ានមានសកម្មភាពអ្វីឡើយ ខណៈដែលពេលនេះ នាងនឹងគោរពតាមសិក្ខាបទ ក្រោយពីបានឆ្លងកាត់រឿងរ៉ាវទាំងនេះ។
យ៉ាងណាមិញ អ្នកនិយមលេងអ៊ីនធឺណិតជាច្រើន បានចូលមកខមិន បង្ហាញពីការលើកទឹកចិត្ត និងរង់ចាំការវិលត្រលប់របស់ Pinky រួមទាំងបានអរគុណ ទៅ Anna ដែលមិនបោះបង់ចោលមិត្តភក្តិនៅថ្ងៃដែលប្រឈមមុខនឹងព្យុះជីវិតដ៏ធំ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖