មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថា បទចម្រៀង Are you Ok មិនប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ​ - TrueID

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ថា បទចម្រៀង Are you Ok មិនប៉ះពាល់ដល់សន្តិសុខសង្គមនោះទេ​

October 14, 2021

រាជធានីភ្នំពេញ៖ កាលពីថ្មីៗនេះ Trailer បទចម្រៀង Are youOk? ដែលជាចម្រៀងរបស់ផលិតកម្ម Galaxy មានការផ្ទុះកក្រើកល្បីជាខ្លាំង​នៅក្នុងបណ្តាញសង្គម ជាពិសេស បណ្តាញតិកតុក ដែលមិនទាន់នឹងចេញជា វីដេអូពេញផងនោះ។ តែយ៉ាងណា បទចម្រៀងមួយបទនេះ ត្រូវបានមហាជនអ្នកប្រើប្រាស់បណ្តាញសង្គម រិះគន់ព្រោងព្រាត ថាប៉ះពាល់ដល់ការអប់រំនិងមិនល្អសម្រាប់អ្នកទស្សនាជាដើម។

ជាមួយគ្នានោះដែរ មន្ត្រីជាន់ខ្ពស់ក្រសួង មហាផ្ទៃ និងក្រសួងវប្បធម៌​និងវិចិត្រសិល្បៈ អះអាង​ថា ផលិតកម្មមួយ​ ដែលថតវីដេអូចម្រៀងបង្ហាញរូបភាពកាំ.ភ្លើ.ងជាក្រុម មិនមានផលប៉ះពាល់អ្វី​ ដល់សន្តិ​សុខ​សង្គមឬ​វប្បធម៌ជាតិនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា បទចម្រៀង របស់ផលិកកម្ម Galaxy ដែលមានចំណងជើង ជាភាសាអង់​គ្លេស​ថា «Are you Ok?» បានរងការរិះគន់ខ្លាំង ពីសាធារណជន។ ការរិះគន់នេះធ្វើឡើង​បន្ទាប់​ពី ​បទ​ចម្រៀង​ «Are you Ok?» បង្ហោះជា​សាធារណៈ​ លើ​បណ្ដាញ​សង្គមដោយ​មាន​ការ​ចែក​ រំលែក​តៗគ្នា ក្រោយពីតារាចម្រៀងដែលច្រៀងបទនេះបាន​យក.កាំ.ភ្លើ.ង.មក​សម្ដែង ភ្ជាប់​ជាមួយនឹងការស្លៀកពាក់ បែបសិស្ស​សាលាកូ​រ៉េ រួមទាំង​មាន បង្ហាញ​អក្សរ​ខ្មែរ​ និងអក្សរកូរ៉េនៅលើក្ដារខៀន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងនោះ ម្ចាស់បទចម្រៀង​ Are you Ok? កញ្ញា តន់ ច័ន្ទសីម៉ា បានចេញសុំទោសជាសាធារណៈចំពោះចម្រៀងនេះផងដែរ ដោយគោលបំណងរបស់កញ្ញា គឺចង់ឱ្យបទចម្រៀងនេះ ផ្ទុះកក្រើក និងល្បីនៅលើឆាកអន្តរជាតិ។

ក្រៅពីរិះគន់​ អ្នកលេងបណ្ដាញសង្គម​ហ្វេស​ប៊ុកបាន​នាំគ្នាយ​ករូបតារាចម្រៀងទាំងនោះមកភ្ជាប់ជាមួយអតីតព្រះសង្ឃមួយអង្គដែលបានលេងកាំ.ភ្លើ.ង.ជ័រនិងថត​បង្ហោះ​លើ​បណ្ដាញ​សង្គម​​ ប៉ុន្តែត្រូវបាន សមត្ថកិច្ចចាប់ខ្លួន ហើយត្រូវបានតុលាការ​ផ្ដន្ទាទោសឱ្យជាប់ពន្ធនាគារផងដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ប្រាប់សារព័ត៍មាន វីអូឌីនៅថ្ងៃអង្គារ​នេះថា ក្រសួងមិន​មាន ​វិធាន​ការ​ច្បាប់ ​អ្វី​លើ​តារា​ចម្រៀងនិងក្រុមហ៊ុន Galaxy នោះទេ​ ដោយថា ការយក​កាំភ្លើងជ័រមកសម្ដែងក្នុងបទចម្រៀងជាសាធារណៈ បែបនេះមិនមាន​ផល​ប៉ះពាល់អ្វីដល់​សន្តិសុខទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកបញ្ជាក់​បន្ថែមថា៖

ស្រដៀងគ្នា​ទៅនឹងការលើកឡើងនេះដែរ អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាស៊ី​រីវត្ថ បាន​លើកឡើងដែរថាការយកកាំ.ភ្លើ.ង.មកសម្ដែង.នេះមិនមានអ្វីប៉ះពាល់.ធ្ង.ន់.ធ្ងរ.ដល់វប្បធម៌ជាតិនោះទេ៕

លោក ខៀវ សុភ័គ
លោក ខៀវ សុភ័គ
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
បទ are you ok?
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...