នេះឬជាហេតុផលដែល​ Zhao Liying ទុកកូនឲ្យស្វាមីចិញ្ចឹម ក្រោយលែងលះគ្នា? - TrueID

នេះឬជាហេតុផលដែល​ Zhao Liying ទុកកូនឲ្យស្វាមីចិញ្ចឹម ក្រោយលែងលះគ្នា?

September 28, 2021

ចិន៖ ថ្មីៗនេះ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ បានរាយការណ៍ពីអត្ថបទមួយដែលបានលេចឡើងនៅលើអ៊ីនធឺណេត អំពីមូលហេតុដែលតារាសម្តែងស្រី Zhao Liying មិនឈ្នះក្ដីនៅក្នុងករណីចិញ្ចឹមកូន ពីអតីតស្វាមីរបស់នាង។ ជាពិសេស នៅក្នុងអត្ថបទនេះថែមទាំងបានលើកឡើងថា បន្ទាប់ពីការលែងលះគ្នា Zhao Liying ក៏បានកាត់បន្ថយចំនួនការងារ ដែលនាងបានចំណាយពេលមើលថែកូនប្រុសរបស់ខ្លួន ប៉ុន្តែមិនបានតស៊ូក្ដីដើម្បីមើលថែរក្សាកូនពីអតីតស្វាមីឡើយ។

យ៉ាងណាមិញ មនុស្សជាច្រើនមានអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ តារាស្រី Zhao Liying ពិតជាស្រលាញ់កូនប្រុសរបស់នាងខ្លាំងណាស់ ហើយមូលហេតុដែលនាងព្រមចាកចេញពីកូន ហើយមិនឈ្នះករណីមើលថែកូនពីអតីតស្វាមី គឺដោយសារតែនាងចង់ឲ្យកូនប្រុសជាទីស្រលាញ់ រស់នៅក្នុងបរិយាកាសនៃការអភិវឌ្ឍដ៏ល្អបំផុត នៅពេលដែលគ្រួសារខាងអតីតស្វាមីរបស់នាងមានស្ថានភាពសេដ្ឋកិច្ចដ៏រឹងមាំ។

ថ្វីត្បិតតែ សព្វថ្ងៃនេះ តារាស្រី Zhao Liying មានភាពទ្រព្យសម្បត្តិនិងភាពសំបូរបែបក៏ដោយ តែបើប្រៀបធៀបទៅនឹងគ្រួសារអភិជនរបស់ លោក Feng ShaoFeng ដែលជាអតីតស្វាមីរបស់នាង គឺពិតជាមានភាពខុសឆ្ងាយគ្នាណាស់។ ជាងនេះទៅទៀត តារាស្រីរូបនេះ ពិតជាមានភាពមមាញឹកជាមួយការងារ ដែលត្រូវរើទៅទីកន្លែងជាច្រើន ដូច្នេះ នាងនឹងមិនអាចមើលថែកូនប្រុសរបស់នាងបានទេ ហើយវាក៏ល្អប្រសើរផងដែរ សម្រាប់កូនប្រុសរបស់នាង ដែលនៅជាមួយនឹងឪពុក ព្រមទាំងជីដូនជីតា៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying 
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
Zhao Liying និង អតីតស្វាមី
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...