ហ្វេនភ័យស្លន់ ពេលឃើញ Jimin រាំសុខៗ ស្រាប់តែចេញឈាមតាមជង្គង់ - TrueID

ហ្វេនភ័យស្លន់ ពេលឃើញ Jimin រាំសុខៗ ស្រាប់តែចេញឈាមតាមជង្គង់

September 8, 2021

កូរ៉េខាងត្បូង៖ សូម្បីតែកំពូលតារាចម្រៀង K-Pop ដូចជា Jimin របស់ BTS ក៏រងរបួសនៅលើឆាកដែរ ប៉ុន្តែតារាចម្រៀងសង្ហារូបនេះ មិនចង់អោយឈាមបន្តិចបន្តួច បញ្ឈប់លោកពីការសម្តែងដ៏អស្ចារ្យនោះទេ។

នៅថ្ងៃទី ២៣ និង ២៤ ខែវិច្ឆិកា BTS បានប្រារព្ធពិធី Muster លើកទី ៥ របស់ពួកគេជាមួយក្រុមអ្នកគាំទ្រ ARMY នៅទីក្រុងជីបា ប្រទេសជប៉ុន។ នៅថ្ងៃដំបូង អ្នកគាំទ្របានថតបាន របួសជង្គង់ជាក់ស្តែងៗរបស់ Jimin តាមកាមេរ៉ារបស់ពួកគេ។ ដោយសាររូបភាពវីដេអូពីកម្មវិធីមានកំណត់វាមិនច្បាស់ទេ ហើយធ្វើឱ្យហ្វេនៗនឹកអាណិត និងភ័យជំនួស ថាតើ Jimin បានលុតជង្គង់បានយ៉ាងដូចម្តេច។

ក្នុងនោះ ខោរបស់ Jimin មិនត្រូវបានរហែកកំឡុងពេលច្រៀងចម្រៀងបទ “ Pied Piper” ……ប៉ុន្តែរន្ធតូចដែលរហែកមួយ អាចមើលឃើញនៅពេលដែល BTS សម្តែងបទ“ Boy With Luv” ។ ទោះជាយ៉ាងណា អ្នកគាំទ្រជាច្រើនមិនបានដឹងថា Jimin បានលុតជង្គង់ វាមិនប៉ះពាល់ដល់ការសម្តែងរបស់លោកទាល់តែសោះ។

ទន្ទឹមនេះ អរគុណណាស់ដែលរបួសហាក់ដូចជាស្រាលហើយ ក្រុមអ្នកគាំទ្រ ARMY ជឿជាក់ថា Jimin នឹងជាសះស្បើយយ៉ាងឆាប់រហ័ស។ ហើយយ៉ាងណាមិញ Jimin មិនអីនោះទេ ព្រោះតែលោកមានបទពិសោធន៍ពេញខ្លួនតែម្តង៕

ប្រភព៖ Koreaboo

ក្រុមចម្រៀង BTS
ក្រុមចម្រៀង BTS
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
Jimin
សាររបស់អ្នកគាំទ្រ
សាររបស់អ្នកគាំទ្រ
សាររបស់អ្នកគាំទ្រ
សាររបស់អ្នកគាំទ្រ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...