ថៃ៖ ដូចប្រិយមិត្តដឹងស្រាប់ហើយ តារាសម្ដែងវ័យក្មេង Win Mawin Thaweephon បានដឹកដៃអ្នករៀបចំកម្មវិធីទូរទស្សន៍ប៉ុស្តិ៍លេខ ៣ ដ៏ស្រស់ស្អាត Tu Piyawadi Maleenont ចូលរោងការ ប៉ុន្តែស្ថានភាពជាមួយនឹងការរីករាលដាលនៃកូវីដ១៩ ធ្វើឱ្យការប្រារព្ធពិធីដែលបានគ្រោងទុកត្រូវផ្អាកទុកចាប់តាំង ២០២០ មកម្លេះ។
ជាក់ស្តែងថ្មីៗនេះនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តរៀបចំពិធីមង្គលការមួយនៅសណ្ឋាគារ Grand Hyatt Erawan ទីក្រុងបាងកក ដោយសន្យានៅចំពោះមុខសារព័ត៌មាន។
យ៉ាងណាមិញ អ្វីដែលចាប់អារម្មណ៍ កូនក្រមុំដ៏ស្រស់ស្អាតរូបនេះ បានផ្លាស់ប្តូរទាំងអស់ ៤ ឈុត ដែលជាម៉ាករបស់ថៃទាំងអស់ ធ្វើឡើងអ្នកច្នៃម៉ូដជនជាតិថៃ ដែលទទួលបានការចាប់អារម្មណ៍ ពីមួយ ទៅមួយឈុតសុទ្ធសឹងតែទាក់ស្អាត។
អ្វីដែលចាប់អាម្មណ៍ មានរ៉ូប ដោយបំផុសគំនិតដោយការប៉ាក់ពេជ្រពិតទៅក្នុងរ៉ូបដែលថៃមិនធ្លាប់មានពីមុនមក ដោយ សរុបមកអ្នកច្នៃម៉ូដ បានប្រើ២០០គ្រាប់ឬច្រើនជាងនេះ ដែលគេបានដំឡើងវាដល់ ៣០០គ្រាប់ ដែលមានតម្លៃ ១០០លានបាត ជាង ២.៦ លានដុល្លារ៕
ប្រភព៖ thairath.co.th
សូមទស្សនារូបភាពខាងក្រោម៖