ផលិតករ សាវិន ហ្វីលីព ប្រកាសបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាគុណសម្តែង ដល់ក្មេងជំនាន់ក្រោយ - TrueID

ផលិតករ សាវិន ហ្វីលីព ប្រកាសបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាគុណសម្តែង ដល់ក្មេងជំនាន់ក្រោយ

January 6, 2022

រាជធានីភ្នំពេញ៖នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២២ កាលពីប៉ុន្មានម៉ោងមុននេះបន្តិច ផលិតករល្បីឈ្មោះ លោកសាវិន ហ្វីលីព ប្រកាសចង់ផ្ទេរវិជ្ជាគុណផ្ទាល់ខ្លួនរបស់លោក ជូនដល់ក្មេងជំនាន់ក្រោយដែលស្រលាញ់នូវវិស័យសិល្បៈសម្តែង ពោលគឺ ផលិតកររូបនេះ នឹងបើកថ្នាក់បណ្តុះបណ្តាលសម្តែងវគ្គខ្លីមួយ។

ក្នុងនោះ បើតាមការបញ្ជាប់របស់លោកវគ្គសិក្សាផ្នែកសម្តែងភាពយន្តវគ្គខ្លីនេះ មានរយៈពេលប្រមាណ ៨ សប្តាហ៍ ដែលមានរយៈពេល៣២ម៉ោង នៃការសិក្សា ដោយក្នុងនោះ លោកមានបំណងចង់ចែករំលែកនូវបទពិសោធន៍ក្នុងវិស័យសម្តែងដែលលោកធ្លាប់បានឆ្លងកាត់ជាច្រើនឆ្នាំកន្លងមក ដែលនឹងបង្ហាត់ដោយលោកសាវិន ហ្វីលីពផ្ទាល់តែម្តង។

ក្នុងនោះ បើតាមសំណេររបស់លោកសាវិន ហ្វីលីព បានសរសេររៀបរាប់ដូច្នេះថា៖

ដោយឡែក ក្រោយពីបានឃើញបែបនេះ មហាជន ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គម សម្តែងការសាទរ និងគាំទ្រ ចំពោះបំណងចង់ផ្ទេរវិជ្ជាគុណផ្នែកសម្តែងជូនដល់ក្មេងជំនាន់ក្រោយ របស់ផលិតករ លោក សាវិន ហ្វីលីព៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...