កម្សាន្ត ÷ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ មានការផ្សាយមួយរបស់ tvN «Seoulmate2» ក្នុងនោះរួមមានតារាដូចជា Sandara Park Kim Sook និង KimYoung Chul ដែលបានធ្វើដំណើរទៅកាន់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាកន្លែងដែល Sandara Park ធំពេញវ័យ។
ស្របពេលដែលកំពុងជិះនៅក្នុងរថយន្តនោះ Kim Sook បានសួរ Sandara Park អំពីឈុតថើបក្នុង MV បទ «Kiss» ដែលបានចេញកាលពីឆ្នាំ ២០១០ រំលឹកពេលដែលតារាស្រីសាច់ចាំរូបនេះ បានថើបគ្នាជាមួយនឹង Lee Min Ho ដែលជាតារាប្រុសរូបសង្ហា មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ជាពិសេសគឺប្រទេសហ្វីលីពីន តែម្តង។
មិនចាំយូរ Sandara Park ក៏បានបង្ហើបថា ឈុតថើបគឺនាង និង Lee Min Ho ត្រូវថតដល់ទៅ ៥០ ដងឯណោះ ដោយសារតែនោះជាការថតបទចម្រៀង ដែលមាននាងតែម្នាក់ក្នុងចំណោមសមាជិកក្រុម 2NE1 ចូលរួមសម្តែង ដូច្នេះនាងមិនដឹងថាត្រូវធ្វើបែបណា ព្រោះខ្លួនជាអ្នកថ្មី៕
បើលោកអ្នកមិនទាន់ទស្សនាវីដេអូចម្រៀង Kiss ទេនោះ សូមទស្សនាវីដេអូខាងក្រោម ÷
ប្រភព : Kbizoom