ភ្នំពេញ៖ រឿងខ្លីបែបស្នេហាយុវវ័យដែលសម្តែងដោយ ពូរាជ្យ និង កញ្ញា Ka Bella មានចំណងជើងថា “ចៃដន្យ” មានចំនួន២ភាគ បានទទួលការគាំទ្រយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុកដែលក្នុងភាគបញ្ចប់ទទួលការចូលមើលរាប់លានដងឯណោះ។
ក្នុងនោះដែរទន្ទឹមនឹងការគាំទ្រយ៉ាងគំហុកបែបនេះ រឿងភាគខ្លីនេះ បានទទួលការកោតសរសើរយ៉ាងច្រើនអំពីសាច់រឿង និងការសម្តែង ហើយជាពិសេសនោះអ្នកទាំងពីរថែមទាំងត្រូវបានអ្នកគាំទ្រនិយាយថា ជាដៃគូសម្តែងដ៏សាកសមមែនទែនសម្រាប់រឿងភាគខ្លីនេះ។
ម៉្យាងវិញទៀតដោយសារតែមានការគាំទ្រយ៉ាងច្រើន និងសំណូមពរពីសំណាក់ហ្វេនៗ រឿងភាគ “ចៃដន្យ” នេះនឹងចេញវគ្គ២ក្នុងពេលឆាប់ៗខាងមុខ ដែលដំណឹងនេះពិតជាធ្វើឲ្យហ្វេនៗរំភើបមិនតិចនោះទេ។
ទោះជាយ៉ាងណាក្តីចំពោះការគាំទ្រយ៉ាងច្រើនបែបនេះ ដោយសារតែការសម្តែងរបស់ពួកគេពិតជាសាកសមជាមួយនឹងសាច់រឿង ហើយមិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រកំពុងតែរងចាំមើលថាសម្រាប់វគ្គ២នៃរឿង “ចៃដន្យ” ច្បាស់ជាល្អមើល និងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តនោះទេ។
គួររម្លឹកដែរថានេះគឺជាលើកទី១ហើយ ដែលពូរាជ្យ និងកញ្ញា Ka Bella បានសម្តែងរួមគ្នាក្នុងរឿងភាគខ្លីក៏ប៉ុន្តែពួកគេពិតជាធ្វើបានយ៉ាងល្អ ព្រមទាំងទទួលបានពាក្យកោតសរសើរពីសំណាក់មហាជនមិនដាច់ពីមាត់នោះទេ៕
សម្រាប់ប្រិយមិត្តដែលមិនទាន់បានទស្សនារឿងចៃដន្យ វគ្គ១ ភាគ១ និងភាគ១ អាចទស្សនាវីដេអូខាងក្រោមនេះ៖