ឃ្យូតសាហាវ អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញាលេងខ្លួន មិនចាញ់តារាកូរ៉េ - TrueID

ឃ្យូតសាហាវ អ្នកម៉ាក់សម័យថ្មី ឱក សុគន្ធកញ្ញាលេងខ្លួន មិនចាញ់តារាកូរ៉េ

January 18, 2023

ភ្នំពេញ៖ តារាចម្រៀងស្រីរូបស្រស់ កូនមួយ អ្នកនាង ឱក សុគន្ធកញ្ញ នៅតែទទួលបានហាងឆេង ដែលប្រជាប្រិយភាពហក់ឡើងយ៉ាងកត់សម្គាល់ ទោះបីជា តារាស្រី រូបនេះ មានគ្រួសារហើយក្តី។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ រូបភាពជាច្រើនរបស់អ្នកសម័យថ្មី  ដែលបានបង្ហោះ នៅក្នុងបណ្ដាញអ៊ីនធើណែត បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង​ ដោយសារតែនាង​បានបង្ហាញខ្លួន ជាមួយនឹងឈុតគួរឲ្យស្រលាញ់ រោមពណ៌ផ្កាឈូក ស៊ីគ្នាទៅនឹងម៉ូដសក់បែបក្មេងស្រី។

ក្នុងនោះផងដែរ តារាស្រីរូបនេះ បានតែងខ្លួន ជាមួយសំពត់ត្រឹមជង្គង់ អាវសិស្សសាលា អមជាមួយម៉ូតចងទីទុយ ថែមទាំងរាងដ៏សែនតូចច្រឡឹងទៀតផង​ បានធ្វើឲ្យនាងស្រស់ស្អាត និងក្មេងជាងវ័យ​ ដូចជាក្មេងស្រី វ័យ ១៨ឆ្នាំតែម្តង។

ទៀតសោត មានមហាជនជាច្រើន និងហ្វេនៗ បានលាត់មាត់សរសើរគ្រប់គ្នា នៃសម្រស់មិនចេះចាស់របស់នាង ជាពិសេសនោះ​ គ្រប់គ្នាភាគច្រើន តែងតែបានឃើញនាង នៅក្នុងឈុតសម្លៀកបំពាក់ក្នុងស្ទាយ៍ប្លែកៗ​ តែមកតែងបែបនេះ មានអី មើលទៅគួរឲ្យស្រលាញ់ គួរឲ្យខ្នាញ់៕

សូមទស្សនារូបភាពខាងក្រោម៖

ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ឱក សុគន្ធកញ្ញ
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...