មាន ធ្វើអី្វក៏សម! RM ជះលុយ ១លានដុល្លាជាង ទិញតុកញ្ចក់មើលលេង - TrueID

មាន ធ្វើអី្វក៏សម! RM ជះលុយ ១លានដុល្លាជាង ទិញតុកញ្ចក់មើលលេង

August 5, 2022

កម្សាន្ត ÷ មនុស្សម្នាក់ៗកើតមក តែងតែមានចំណងចំណូលចិត្តខុសៗគ្នា ដោយអ្នកខ្លះចូលចិត្តវត្ថុបុរាណ និងអ្នកខ្លះចូលចិត្តបែបរបស់បច្ចេកវិទ្យាសម័យទំនើបជាដើម។

RM 
RM 

ជាក់ស្តែង ដូចជាអ្នកគាំទ្ររបស់ក្រុម BTS បានដឹងរួចមកហើយថា RM ពិតជាចូលចិត្តគំនូរសិល្បៈជាខ្លាំង ដោយលោកបានដើរជាច្រើនប្រទេស ដើម្បីទៅមើលការតាំងបង្ហាញស្នាដៃសិល្បៈនៅទីនោះ មិនតែប៉ុណ្ណោះស្នាដៃខ្លះ លោកក៏បានចំណាយប្រាក់ទិញ យកមកដាក់តាំងនៅផ្ទះថែមទៀត។

RM 
RM 

យ៉ាងណា ថ្មីៗនេះ RM បានចងក្រងឯកសារ អំពីការធ្វើដំណើររបស់លោកទៅកាន់ប្រទេសស្វីស ដើម្បីចូលរួមមហោស្រពសិល្បៈដ៏ល្បីល្បាញ Art Basel តាមរយៈ vlog BTS ផ្ទាល់ខ្លួនរបស់លោក បន្ទាប់មកតារាប្រុសរូបនេះ ក៏បានបង្ហោះរូបភាពដែលលោកបានទិញស្នាដៃខ្លះពីទីនោះ យកមកផ្ទះផងដែរ។

RM 
RM 

អ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅក្នុងរូបភាពទាំងនោះមានមួយ គឺជារូបចម្លាក់តុកញ្ចក់ដ៏ធំ ផលិតឡើងដោយវិចិត្រករជនជាតិអាមេរិក Roni Horn ដែលមាន​តម្លៃដល់ទៅ ១.២ លាន​ដុល្លារ​ឯណោះ៕

ចម្លាក់តុកញ្ចក់
ចម្លាក់តុកញ្ចក់
ARMY 
ARMY 

ប្រភព: Koreaboo 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...