ថៃ៖ ក្រៅពីមានល្បីល្បាញនៅក្នុងវិស័យសិល្បៈហើយនោះ បច្ចុប្បន្ននេះ សម្រាប់តារាសម្ដែងស្រី Janie ក៏តែងតែត្រូវបានហ្វេនៗ និងទស្សនិកជនជាច្រើន ចាប់អារម្មណ៍ទៅលើរូបសម្រស់ដ៏ក្មេងជាងវ័យ ជាពិសេស ទៅលើរូបរាងស្លីម តូចច្រឡឹងដ៏មិនគួរឲ្យជឿ នៅក្នុងវ័យ ៤១ឆ្នាំ។
ក្នុងនោះដែរ អាចនិយាយបានថា វាមិនមែនជារឿងងាយស្រួលនោះទេ ដែលធ្វើឲ្យតារាស្រី Janie អាចរក្សារូបរាងស្គ.មតូចបានយ៉ាងនេះ ។ ជាក់ស្ដែង នៅពីក្រោយការរក្សារូបរាងរបស់នាង តារាស្រីរូបនេះ បានបង្ហើបពីវិធីសាស្ត្រ ក៏ដូចជាគន្លឹះរាងស្អាតដោយបានលើកឡើងពី ហាត់ប្រាណជាប្រចំារាល់ថ្ងៃ ។
មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជារវល់យ៉ាងណាក៏ដោយ តារាស្រី Janie ក៏ត្រូវហាត់ប្រាណឲ្យបាន មួយម៉ោង ព្រមទាំង ញុំាតែផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ តែចំពោះ ប្រភេទម្ហូបអារហារបែប មូកាថៈ ឬ សាច់ជ្រូកឡើងភ្នំ នាងហាក់មិនដែលបានស្គាល់ជាតិសោះឡើយ ខណៈដែលអាហារ ដែលនាងញុំា ត្រូវថ្លឹងត្រឹមត្រូវ ៕
ប្រភព៖ ABC Cambodia
សូមទស្សនារូបភាពខាងក្រោម៖