ថៃ៖ សម្រាប់តារាស្រី Nune Woranuch គឺជាមនុស្សម្នាក់ទៀត ដែលតែងតែចេញមកបង្ហាញពីសម្រស់ដ៏ស្រស់ស្អាតរបស់ខ្លួន រាល់ពេលចេញទៅកម្សាន្តម្ដងៗ និងមិនភ្លេចបញ្ចេញនូវស្ទាយ៍ដ៏ពេញនិយម ទាក់ទាញចិត្តហ្វេនៗគ្រប់គ្នាឡើយ។
ដោយឡែក ថ្មីៗនេះ នៅក្នុងដំណើរកម្សាន្តថ្មីមួយ របស់ តារាស្រី Nune នៅតែអាចអង្រួនចិត្តទស្សនិកជនជាច្រើន ខណៈពេលទៅលេងសមុទ្រសប្បាយរីករាយ។ ជាពិសេស តារាស្រីរូបនេះ ថែមទាំងបានបង្ហាញសម្រស់ក្នុងឈុតសម្លៀកបំពាក់ដ៏ស៊ិ.ច.ស៊ី វាលខាងក្រោយខ្នង បញ្ចេញសាច់សខ្ចី ដែលមើលទៅកាន់តែមានមន្តស្នេហ៍ខ្លាំងឡើង។
ជាមួយគ្នានេះដែរ បើទោះបីជា នេះមិនមែនជាលើកដំបូងដែល តារាស្រីរូបនេះ បានបង្ហាញពីភាពទាក់ទាញរបស់ខ្លួនក្នុងឈុតស៊ិ.ច.ស៊ីក៏ដោយ តែបណ្ដាហ្វេនៗជាច្រើន ក៏បានចូលមកសរសើរ និងបង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ជាមួយនឹងការបញ្ចេញសម្រស់ដ៏ស្រស់ស្អាតវ័យក្មេង ក្នុងវ័យជាង ៤០ ឆ្នាំ របស់នាង ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖