រាជធានីភ្នំពេញ ៖ ពិតណាស់ តារាស្រីសម្លេងស្រួយ កញ្ញា មាន សូនីតា កំពុងធ្វើឲ្យស្រទាប់យុវវ័យផ្ទុះការចាប់អារម្មណ៍លើរូបនាងជាខ្លាំង ខណៈនៅលីវសោះ រូបនាងអាចដើរលេងកម្សាន្តច្រើនប្រទេស ហើយថែមទាំង មានជំនួញក្នុងដៃមិនតិចថែមទៀតផង។
យ៉ាងណាមិញ តារាស្រីរូបនេះ ជាតារាសម្តែងខ្មែរដំបូងគេហើយដែល បានធ្វើត្រាប់តាមតួអង្គ Gangubai ក្នុងរឿង Gangubai kathiawadi បន្ទាប់ពី តារាៗនៅថៃ នាំគ្នាផ្អើលធ្វើត្រាប់តាម ដូចព្យុះ ព្រោះនាពេលបច្ចុប្បន្ននេះ រឿងរបស់ឥណ្ឌាមួយនេះ កំពុងផ្ទុះការចាប់អារម្មណ៍លើពិភពលោក។
មិនតែប៉ុណ្ណោះ តារាស្រីរូបនេះ បង្ហើបថា ការតុបតែងខ្លួនយ៉ាងនេះ ក៏ព្រោះរូបនាង បានស្ងេីចនឹងភាពអស្ចារ្យ និងទឹកចិត្តរបស់ Gangubai ដែលលះបង់ដេីម្បីស្រ្តី ក៏ដូចជាផ្លាស់ប្តូរគោលគំនិតនៃការផ្តល់តម្លៃស្ត្រីក្នុងសង្គមមួយ លើសពីនេះទៅទៀត រូបនាងជានារីអង់អាច តស៊ូ និងលះបង់ម្នាក់ យកឈ្នះជោគវាសនាខ្លួនដែលត្រូវបានគេកំណត់ ជាខ្សែជីវិតមួយដែលធ្វេីអោយយេីងដឹងថា គ្មានអ្វីខ្លាំងជាងការតាំងចិត្ត ជំនះជោគវាសនានោះទេ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖