កូរ៉េខាងត្បូង៖ លោក Yang Hyun Suk អតីត CEO ក្រុមហ៊ុន YG ត្រូវអយ្យការបានចោទប្រកាន់ពីបទព្យាយាមលាក់បាំងករណីប្រើប្រាស់គ្រឿងញៀន ដោយប្រើលុយបិទបាំងរបស់តារានៅក្រុងទ្រនំរបស់ខ្លួន។ ហើយនេះជាការចេញផ្សាយផ្លូវការរបស់សារព័ត៌មានល្បីឈ្មោះ Yonhap News កាលពីថ្ងៃទី ០៦ ខែមិថុនា ម្សិលមិញនេះ។
តាមការបង្ហើបបានប្រាប់ឲ្យដឹងថាលោក Yang Hyun Suk អាចនឹងត្រូវតុលាការកាត់ទោសក្នុងពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីអតីតា CEO YG រូបនេះព្យាយាម បិទបាំងពីការចម្រូងចម្រាសករណីគ្រឿងញៀន ដោយប្រើលុយ។
តុលាការទីក្រុងសេអ៊ូលបានប្រកាសជាផ្លូវការនៅថ្ងៃទី ០៧ ខែមិថុនា ថាលោក Yang Hyun Suk បានរំលោភបំពានច្បាប់នៃការផ្តន្ទាទោសបន្ថែមនោះក៏ព្រោះតែលោកបាននិយាយដោយចេញពីមាត់ថាលោកនឹងតបតទៅវិញ ដោយធ្វើយ៉ាងណាដើម្បីឈ្នះក្ដីមួយនេះ៕
ប្រភព៖ Koreaboo