ភ្នំពេញ៖ ពិតណាស់ ពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ហេង កែវនីតា គឺជាតារាស្រីមួយរូប ដែលមហាជន ក៏ដូចជាហ្វេនៗជាច្រើន តែងតែស្គាល់នាងជាយូរមកហើយ ដោយសារតែនាងមានទាំងសមត្ថភាពសិល្បៈដ៏ពូកែ សម្រស់មុខមាត់ក៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ មិនថាលេងស្ទីលតែងខ្លួនបែបណាក៏ដោយ។
មិនតែប៉ុណ្ណោះ មកទល់ពេលបច្ចុប្បន្ន តារាស្រីរូបនេះ នៅតែរក្សាប្រជាប្រិយភាព និងការគាំទ្រពីសំណាក់មហាជនដដែល ដោយសារតែទេពកោសល្យ រួមទាំងការថែរក្សាសម្រស់នៅក្មេងជាងវ័យទៀតនោះ ដែលធ្វើឲ្យតារារូបនេះឈរនៅចំណុចខ្ពស់ដដែល។
តែអ្វីដែលកាន់តែពិសេស និងធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ មើលនាងមិនដាក់ភ្នែកនោះ គឺក្នុងការបង្ហាញខ្លួននាដើមឆ្នាំ ២០២២ នេះ យើងឃើញថា តារាស្រីរូបនេះបានបង្អួតសម្រស់របស់ខ្លួន ជាមួយឈុតពណ៌ខៀវ បញ្ចេញល្វែងលើយ៉ាងទ្រលុកទ្រលន់ មើលទៅពិតជាស៊ិចស៊ីខ្លាំងតែម្ដង។
ហើយតាមរយៈវីដេអូឃ្លីបនេះដែរ នាងទើបតែបានបង្ហោះនៅលើគណនី IG នាពេលថ្មីៗនេះ នៅពេលដែលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ក៏នាំគ្នាសរសើរពីនាងសឹងគ្រប់គ្នាផងដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖