ថៃ៖ គឺជារឿងដែលហ្វេនៗជាច្រើនកំពុងតែទន្ទឹងរង់ចាំ ចំពោះរឿងរ៉ាវរបស់ តារាស្រី Patricia និងគូស្នេហ៍ Note Vises ក្រោយពី បង្ហាញពីការភ្ញាក់ផ្អើល ដែលរូបនាង ត្រូវបានគូស្នេហ៍ លុតជង្គង់សុំរៀបការ ក្រោយស្រលាញ់គ្នា បានជាង៣ឆ្នាំមកនេះ។
ដោយឡែក កាលពីថ្មីៗនេះវិញ តារាស្រី Patricia ក៏បានបង្ហាញខ្លួនជាមួយគ្នានឹងគូស្នេហ៍ រៀបចំពិធីជប់លៀងមួយ ដោយបានអញ្ជើញមិត្តភ័ក្តិជិតស្និទ្ធទាំងក្នុង និងក្រៅសិល្បៈ និងមានការសន្ទនាគ្នាយ៉ាងស្និទ្ធស្នាល ជាពិសេស នៅក្នុងកម្មវិធីនេះ បើទោះបីជាមានភាពសាមញ្ញ ប៉ុន្តែមើលទៅពិតជាប្រណិត និងហាយសូរឆើតឆាយ សមជាតារាល្បី និងគូស្នេហ៍សេដ្ឋីរបស់ខ្លួន ទៀតផង។
អ្វីដែលគួរឲ្យយកចិត្តទុកដាក់បំផុតនោះគឺ នៅពេលដែលខាងប្រុសបានចេញមក អរគុណភ្ញៀវ និងរៀបរាប់ពីរឿងមួយចំនួន ដែលបានធ្វើឲ្យភ្ញៀវក្នុងកម្មវិធីស្រឡាំងកាំង ជាមួយនឹងការលាតត្រដាងថ្ងៃមង្គលការយ៉ាងច្បាស់ៗថា ពិធីមង្គលការរបស់ពួកគេទាំងពីរ នឹងប្រព្រឹត្តទៅ នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ខាងមុខនេះ ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖