ស្ងាត់ៗ មុនរៀបការ នីឡា បង្អួតផ្ទះឡើងធំស្កឹមស្កៃ - TrueID

ស្ងាត់ៗ មុនរៀបការ នីឡា បង្អួតផ្ទះឡើងធំស្កឹមស្កៃ

January 5, 2022

រាជធានីភ្នំពេញ៖ កាលពីថ្មីៗនេះ តារាកំប្លែងវ័យក្មេងសម្តីញ៉ែតៗនីឡា បានបង្ហាញផ្ទះយ៉ាងធំស្កឹមស្កៃ ដែលធ្វើមហាជន ក៏អ្នកគាំទ្រជាច្រើនផ្ទុះការភ្ញាក់ផ្អើលចាប់អារម្មណ៍ជាខ្លាំង មុនពេលនៃថ្ងៃចូលរោងមង្គលរបស់នាងនិងអនាគតស្វាមី នៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

គួររំលឹកផងដែរថា តារាកំប្លែងស្រីរាងតូចច្រឡឹង ពោរពេញដោយសមត្ថភាពរូបនេះមានគម្រោងចូលរោងការ ចាប់តាំងពីប៉ុន្មានឆ្នាំមុនមកម្លេះ តែយ៉ាងណា ដោយសារតែបញ្ហារីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា បានតម្រូវឱ្យនាង និងគូដណ្តឹង ត្រូវបង្ខំចិត្តសម្រេចលើកពេលមង្គលការទៅថ្ងៃក្រោយទៅវិញ។

ទន្ទឹមនោះដែរ តាមប្រភពព័ត៍មាន តារាកំប្លែងស្រី នីឡានិងគូដណ្តឹង បានបង្ហើបរួចមកហើយពីពេលវេលាច្បាស់លាស់ ចំពោះថ្ងៃចូលរោងជ័យ ពោលគឺនៅក្នុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ។

តែយ៉ាងណា អ្វីដែលធ្វើឱ្យមហាជន និងអ្នកគាំទ្រ ភ្ញាក់ផ្អើលខ្លាំងនោះគឺតារាកំប្លែងស្រីវ័យក្មេងរូបនេះ បានរូបថតជាមួយផ្ទះដ៏ធំស្កឹមស្កៃជាច្រើនសន្លឹក មុនពេលដែលនាងនឹងរៀបអាពាហ៍ពិពាហ៍៕

នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
នីឡា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...