ហេតុតែគេឈ្នះ រូបMessi ដេកឱបពានមាស ផ្អើលពេញហ្វេសប៊ុក - TrueID

ហេតុតែគេឈ្នះ រូបMessi ដេកឱបពានមាស ផ្អើលពេញហ្វេសប៊ុក

December 21, 2022

បរទេស៖ ក្រឡេកឃើញថា កីឡាករបាល់ទាត់ Messi នៅតែជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយពិភពលោកនៅពេលដែល រូបលោកបានបង្ហាញរូបភាពរបស់ខ្លួន អបអរជាមួយនឹងជ័យជម្នះ លើបណ្តាញសង្គម ជាពិសេស រួមជាមួយនឹងរូបថតថ្មី ដែលបានបង្ហាញជាមួយនឹងពានមាស World Cup ។

ទន្ទឹមនឹងការបង្ហោះមួយ ដែលក្រោយ​ពីបើកបង្ហាញ ​មិន​ដល់​មួយ​ម៉ោងផង រូបថត Messi ដែលកំពុងតែ ដេក​ក្បែរ​ និងឱបពាន​មាស​ ព្រមទាំងបង្ហាញសារថា «Beautiful day» ទទួល​បាន​ការ​ចុច Like ដល់​ទៅ ១១ លាន​នាក់​នៅ​លើ Instagram និងមានអ្នក​គាំទ្រ​ ដែល​បានចូលមក​បញ្ចេញ​មតិ​រាប់​សែន​នាក់​ ដើម្បីអបអរ​ នៅ​ពេល​សុបិន​នៃ​ការ​ប្រកួត​ជើងឯក​ពិភពលោក ​បាន​ក្លាយ​ជា​ការ​ពិត។

គួររំឮកផងដែរថា កាលពីមុននេះ ការបង្ហោះលើកដំបូងរបស់ កីឡាករ Messi បន្ទាប់ពីឈ្នះពាន World Cup ក៏ទទួលបាន ៥៦ លាន Like ដែលបំបែកកំណត់ត្រា សម្រាប់រូបថតដែលចូលចិត្តបំផុតក្នុងប្រវត្តិសាស្ត្រនៃវេទិកាមួយនេះ ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
Messi
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...