កម្សាន្ត៖ទស្សនិកជនមិត្តអ្នកតាមដានរឿងភាគថៃមិនតិចនោះទេ ដែលកំពុងរង់ចាំការមកដល់របស់រឿងភាគថ្មីៗពិសេសព្រមទាំងមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីៗទៀតផង។
តោះ!ចង់ដឹងអត់ថា រឿងភាគថៃថ្មីចំនួន ៣ ដែលត្រៀមនឹងចាក់ផ្សាយមានចំណងជើងអ្វីខ្លះ? ហើយតារារូបណាខ្លះជាអ្នកដើរតួសម្តែង?
១. រឿងភាគ «Krachao See Da»
នេះជាលើកទី១ សម្រាប់តារាប្រុសស្រី Nune Woranuch និង Jirayu បានចាប់គូសម្តែងរួមគ្នានៅក្នងរឿង «Krachao See Da» នៅលើកញ្ចក់ទូរទស្សន៍ ONE31។
២. រឿងភាគ «Karat Ruk»
ជាមួយការសម្តែងរបស់ James Jirayu និង Anne Thongprasom នៅក្នុងរឿងភាគថ្មី «Karate Ruk» ត្រូវបានថតបញ្ចប់រួចរាល់ហើយ។ ដោយឡែកសម្រាប់រឿងនេះគឺគ្រោងនឹងចាក់បញ្ចាំងអំឡុងពាក់កណ្តាលឆ្នាំ២០២១ ខាងមុខនេះ។
៣. រឿងភាគ «Dare to Love: Hai Ruk Pipaksa»
ថ្មីៗនេះស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ កំពុងចាប់ផ្តើមផ្សព្វផ្សាយរឿងភាគថ្មីក្រោមចំណងជើងថា «Hai Ruk Pipaksa» ដែលមានការចូលរួមសម្តែងដោយតារាប្រុសស្រីល្បីឈ្មោះKongthap Peak និង Bella Ranee៕
ប្រភព៖ thaiupdate