ថៃ៖ តារាស្រីនាង Pimpatty ត្រូវបានគេឲ្យដឹងថា បានដៃមិត្តប្រុសរបស់នាងលោក Jet Natthaphong ទៅចុះអេតាស៊ីវិលដោយស្ងាត់ៗ ដោយគ្មានពិធីការធំដុំ ក្រោមសាក្ខីភាព ក្រុមគ្រួសារទាំងសងខាងដឹងលឺ បន្ទាប់គូស្នេហ៍របស់នាង បានសុំរៀបការកាលពីចុងឆ្នាំមុន។
ដោយឡែក នេះបានគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់ Patty Pimpaporn ដែលបង្ហាញពីសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នា ដោយការបង្ហោះនេះ ដែលបញ្ជាក់អំពីស្ថានភាព របស់អ្នកទាំងពីរក្លាយជាប្តីនិងប្រពន្ធស្របច្បាប់ដោយបានលើកឡើងថា៖
ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រ ក៏ដូចជាមហាជន ជាពិសេសនោះមិត្តភក្តិរួមការងារ បានចូលរួមអបអរសារទរ ក្នុងសម្រាប់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ បន្ទាប់ពីពួកគេបានយល់ចិត្តគ្នារាប់ឆ្នាំ។ យ៉ាងណាមិញ នេះមិនមែនជាលើកទីមួយនោះទេ ដែលតារាថៃ បានត្រឹមតែចុះអេតាស៊ីវិល ក៏ព្រោះតែក្នុងស្ថានការណ៍កូវីដ១៩ ដូច្នេះដែរ៕
សូមទស្សនារូបភាពខាងក្រោម៖