ភ្នំពេញ៖ តារាសម្ដែងស្រីនិយមដើរតួមនោសញ្ចេតនា និងស្លូតនកញ្ញា ស៊ឹម ស្រីនិច ក្រោយបង្ហាញមុខថតខ្សែភាពយន្តជាច្រើនរួចមក គេសង្កេតឃើញសន្ទុះនៃការគាំទ្រពីមហាជនទៅកាន់នាងច្រើនជាងមុនគួរឲ្យកត់សម្គាល់។ ជាពិសេស ប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានសាងកេរ្ដិ៍ឈ្មោះលើវិថីសិល្បៈឲ្យមានភាពល្បីល្បាញខ្លាំងពីមួយឆ្នាំទៅមួយ។
បើគិតពីរយៈពេល ដែលកញ្ញា ស៊ឹម ស្រីនិច ឈានជើងចូលសិល្បៈមកទល់នឹងពេលនេះមានរយៈពេល៦ឆ្នាំហើយ តែបើគិតពីរឿងភាគដែលនាងបានថតក៏ច្រើនគួរសមផងដែរ។ ពិតណាស់ ស្របពេលកំពុងមានឈ្មោះល្បី មុុននេះតារារូបនេះបានបង្ហោះសារគួរភ្ញាក់ផ្អើលមួយ ដោយនាងបាននិយាយថា៖
គួរបញ្ជាក់ផងដែរ សារមួយនេះនាងបានបង្ហោះ ដើម្បីជូនសារទៅកាន់អ្នកគាំទ្រ និងអ្នកដឹកនាំទាំងអស់ឲ្យបានដឹង ពីការដើរចាកចេញពីសិល្បៈផងដែរ។ តែហេតុផលដែលនាងបានបញ្ជាក់ និងសម្រេចចិត្តផ្អាកពីការងារ ក៏ព្រោះនាងត្រូវទៅបំពេញការងារដ៏ចាំបាច់ ដែលតម្រូវឲ្យបញ្ចប់ការងារលើវិថីសិល្បៈយ៉ាងដូច្នេះ។ ក្រោយបង្ហោះសារបែបនេះភ្លាម មានអ្នកគាំទ្រ នៅតែមានការងឿងឆ្ងល់ ដែលសុខៗ កញ្ញា ស៊ឹម ស្រីនិច ប្រកាសផ្អាកពីសិល្បៈបែបនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
កញ្ញ ស៊ឹម ស្រីនិច
សារបង្ហោះកញ្ញ ស៊ឹម ស្រីនិច