កម្សន្ត៖ ជាការពិតណាស់ ចំពោះប្រិយមិត្តដែលនិយមស្ទាយ៍តែងខ្លួនឡូយឆាយ ច្បាស់ជាដឹងហើយថា បច្ចុប្បន្ននេះ គេនិយមស្ទាយ៍តែងខ្លួនប្លែកៗទៅតាមចំណូលចិត្ត។ ជាពិសេស ដោយសារតែឥទ្ធិពលមកពី តារាកូរ៉េ Kpop និងភាពយន្ដ បានធ្វើឲ្យមហាជនមានការស្រឡាញ់ស្ទាយ៍តែងខ្លួនទៅតាមតារាទាំងនោះដូចគ្នា។
ជាក់ស្ដែង តារានៅក្នុងប្រទេសខ្មែរយើងនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ ដោយមានលេងខ្លួនហ៉ឺហាគួរឲ្យទាក់ទាញមែនទែន។ លើសពីនោះ តាមរយៈស្ទាយ៍តែងខ្លួននេះហើយ បានធ្វើឲ្យមិត្តៗយុវវ័យចាប់អារម្មណ៍ខ្លាំងទៅលើតារាប្រុសកប៉ុន្មានដួងដែលត្រូវគេហៅថា Oppa ស្រុកខ្មែរ។
ជាមួយគ្នានេះ តារាប្រុសដ៏មានប្រជាប្រិយភាព៤រូបខាងក្រោមនេះ មិនត្រឹមតែនិយមស្ទាយ៍តែងខ្លួនបែបទាន់សម័យនោះទេ ពួកគេក៏មានមុខមាត់កាត់ទៅរកបែបកូរ៉េៗផងដែរ។ ចំណែកឯ តារាខ្លះទៀត គឺស្រឡាញ់ស្ទាយ៍តែងខ្លួនរបស់តារាកូរ៉េតែម្ដង ដោយមានការតែងខ្លួនតាមទៀតផង៕
ចង់ដឹងថា តារាប្រុសណាខ្លះ ជា Oppa ស្រុកខ្មែរ សូមទស្សនារូបភាពខាងក្រោម៖
១. លោក នីកូ
២. លោក ហេង វិសាល
៣. លោក Step
៤. លោក Peypey Dy