ហុងកុង៖ ថ្មីៗនេះ តាមរយៈប្រភពមួយបានឲ្យដឹងថា តារាចម្រៀងប្រុសដ៏ល្បីឈ្មោះ លោក Jacky Cheung បានក្លាយជាភ្ញៀវពិសេសរបស់ស្ថានីយ៍ទូរទស្សន៍ TVB នៅក្នុងរាត្រីចុងក្រោយនៃកម្មវិធីប្រកួតបវរកញ្ញាហុងកុង ឆ្នាំ២០២១ ។
យ៉ងណាមិញ នេះគឺជាលើកដំបូងហើយនៅក្នុងរយៈពេល ២០ ឆ្នាំ ដែលតារាប្រុសរូបនេះ មានឱកាសសហការជាមួយនឹង TVB ម្តងទៀត។ ជាពិសេស តាមរយៈសារព័ត៌មាន HK01 តារាហុងកុងរូបនេះ បានទទួលយកការសម្តែង ដោយសារតែមិត្តភាពរបស់ខ្លួន ជាមួយនឹងអគ្គនាយករង ហើយកំពុងអនុវត្តផែនការជាច្រើន ដើម្បីសន្សំពិន្ទុសម្រាប់ទូរទស្សន៍ TVB មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះក៏បានបង្ហើបឲ្យដឹងទៀតថា លោក Jacky Cheung មិនបានទទួលនូវប្រាក់ឈ្នួលនោះទេ។
គួរបញ្ជាក់ផងដែរថា តារាប្រុស លោក Jacky Cheung គឺជា តារាចម្រៀងហុងកុងមួយរូប នៅក្នុងចំណោមតារាល្បីៗជាច្រើនទៀត ដែលទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន បន្ទាប់ពីបានប្រឡូកនៅក្នុងអាជីពសិល្បៈអស់រយៈពេលជាង ៣០ ឆ្នាំមកនេះ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖