ត៉ៃវ៉ាន់៖ នាពេលថ្មីៗនេះ តារាចម្រៀង និងសម្តែង សញ្ជាតិតៃវ៉ាន់ Rainie Yang បានបង្ហោះពីសម្រស់ដ៏ស្រស់ស្អាត ជាមួយនឹងសកម្មភាពហាត់ប្រាណ នៅ បណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យមានការភ្ញាក់ផ្អើលមិនតិចនោះទេ។
ដោយឡែក តារាស្រីរូបនេះ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក បង្ហាញពីរូបរាងតូចច្រឡឹង ជាមួយសាច់សខ្ចីរបស់ខ្លួន រួមទាំងសកម្មភាព ការហាត់ប្រាណ យូហ្គា នៅ ក្នុងផ្ទះពេលទំនេរឬ ក៏ឆ្លៀតពេលមម៉ាញឹក ដែលនេះមិនចាំបាច់ឆ្ងល់ទេ ហេតុអ្វីបានជាអ្នកនាងអាយុដល់៣៧ឆ្នាំហើយ ប៉ុន្តែសាច់ចាំខ្ចីញ៉េញ ចំណែករូបរាងវិញ ក្មេងៗសុំចាញ់តែម្តង។
យ៉ាងណាមិញ អ្នកគាំទ្រ និងមហាជន ជាច្រើនក៏នាំគ្នាពោលពាក្យសរសើរទៅ កាន់ Rainie Yang មិនតិចនោះទេ នៅ ពេលដែលដឹងថាតារាស្រីរូបនេះ មានអាយុច្រើនហើយ តែសម្រស់នៅ តែស្អាតដដែល៕
សូមចូលទស្សនារូបភាពខាងក្រោម៖