រន្ធត់ចិត្ត! ទាំងព្រឹកToyToy Thanaphat ហ៊ានលើកដៃធ្វើបែបនេះ ដាក់សង្សារ កំពុងកក្រើកពេញហ្វេសប៊ុក - TrueID

រន្ធត់ចិត្ត! ទាំងព្រឹកToyToy Thanaphat ហ៊ានលើកដៃធ្វើបែបនេះ ដាក់សង្សារ កំពុងកក្រើកពេញហ្វេសប៊ុក

August 6, 2021

ថៃ៖ យោងតាមសារព៍ត៌មានក្នុងស្រុក បានប្រកាសនៅថ្ងៃទី ៦ ខែសីហាឆ្នាំ ២០២១ បានបង្ហាញថា ខាងមន្រ្តីប៉ូលីស បានទទួលសេចក្តីរាយការណ៍ពី ការស្លាប់ ដោយការចាក់សម្លាប់នៅផ្ទះមួយ ក្នុងក្រុងបាងកក ដែលសាកសពជនរងគ្រោះមានឈ្មោះថា Chatsaran អាយុ ២៥ ឆ្នាំ ដេកស្លាប់នៅលើឥដ្ឋក្បែរគ្រែ និងមានស្នាមរបួសចាក់ចំដើមទ្រូងជាង ២០ កន្លែង។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជាងនេះគឺ ជនដៃនៅក្នុងករណីនេះ គឺជាតារាសម្តែងដ៏ល្បីល្បាញដែលមានឈ្មោះថា ToyToy Thanaphat

ពាក់ព័ន្ធនឹងរឿងនេះ លោក ToyToy បានកាន់ភស្តុតាង ដែលជាកាំបិតវែង មានប្រឡាក់ឈាម។ ជាពិសេស ចំពោះការស៊ើបអង្កេត លោក Toy បានសារភាពថា ខ្លួន និង នារីរងគ្រោះគឺជាសង្សារនឹងគ្នា ហើយមុនពេលកើតហេតុ អ្នកទាំង ២ បានផឹកស្រាបៀរ ហើយបានចូលគេងនៅម៉ោង ២២:០០ ប៉ុន្តែក៏មានការឈ្លោះប្រកែកគ្នា លើការងាររបស់ Toy នៅក្នុងឧស្សាហកម្មកម្សាន្ត បន្ទាប់មក សង្សារដែលជានារីរងគ្រោះ បានដេញខ្លួនចេញពីផ្ទះ ហើយលោក Toy បានប្រមូលរបស់របររបស់ខ្លួន ប៉ុន្តែនារីរងគ្រោះមិនបានឈប់ទេ ហើយបានដើរចូលទៅក្នុងផ្ទះបាយ យកកាំបិតចុងស្រួចមក ដោយ លោកខ្លាចថា នារីរងគ្រោះធ្វើបាបខ្លួនឯង ដូច្នេះទើប លោក បានទាញយកកាំបិតគ្នាទៅវិញទៅមក រហូតដល់មានការតស៊ូ ហើយបណ្តាលឱ្យនារីរងគ្រោះ ត្រូវចាក់ចំដើមទ្រូងជាច្រើនដង។ប៉ុន្តែទោះយ៉ាងណា ខាងមន្រ្តីស៊ើបអង្កេត នៅតែមិនជឿលើការសារភាពនេះ ដូច្នេះ លោក Toy ត្រូវបានឃុំខ្លួន ដើម្បីសួរចម្លើយយ៉ាងហ្មត់ចត់ ម្តងទៀត។

គួរបញ្ជាក់ផងដែរថា កាលពីមុនមកនេះ នារីរងគ្រោះ បានបង្ហោះនៅលើហ្វេសប៊ុកថា នាងធ្លាប់មានជំងឺធ្លាក់ទឹកចិត្តនៅឆ្នាំ ២០១៩ ដោយសារតែ នាងត្រូវបានដៃគូរបស់ខ្លួន ធ្វើបាបរាងកាយទាំងអតីតកាល និងពេលបច្ចុប្បន្ន រហូតដល់មានជំងឺធ្លាក់ទឹកចិត្តអស់រយៈពេល ២ ឆ្នាំមកនេះ ៕

ប្រភព៖​ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

ToyToy Thanaphat
ToyToy Thanaphat
ToyToy Thanaphat
ToyToy Thanaphat
ToyToy Thanaphat
ToyToy Thanaphat
ToyToy Thanaphat
ToyToy Thanaphat
នារីរងគ្រោះ
នារីរងគ្រោះ
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...