ថៃ៖ ក្រៅពីមានប្រជាប្រិយក្នុងសិល្បៈកម្សាន្តហើយ ងាកមកមើលស្ទាយ៍នៃការតែងខ្លួនរបស់ តារាសម្ដែងស្រី Mint Chalida ក៏អាចទាក់ទាញចិត្តអ្នកគាំទ្របានជានិច្ច ដោយសារតែការរក្សាសម្រស់ និងរូបរាងបានយ៉ាងស្រស់ស្អាត។
ជាពិសេស ទៅលើរូបភាពថ្មីចុងក្រោយរបស់ Mint Chalida ក៏កំពុងតែអង្រួនចិត្តហ្វេនៗ បន្ទាប់ពីបង្ហាញភាពស៊ិ.ច.ស៊ី ក្នុងឈុតប៊ីគីនីខ្សែតូចពណ៌ស នៅតាមឆ្នេរសមុទ្រ បង្អួតរាងតូចច្រឡឹងយ៉ាងច្បាស់ៗ ដែលអាចនិយាយបានថា នេះគឺជាភាពជឿជាក់មួយសម្រាប់តារាស្រីរូបនេះ ក្នុងពេលដែលសម្រេចចិត្តបង្ហោះរូបស្អាតៗនៅលើបណ្ដាញសង្គម។
ទន្ទឹមនឹងនេះ ក៏បានធ្វើឱ្យមនុស្សជាច្រើន កាន់តែពេញចិត្ត ចូលមកសរសើរពីភាពស៊ិ.ច.ស៊ី និងទាក់ទាញជាទីបំផុតរបស់ Mint បើទោះបីជា នេះមិនមែនជាលើកទីមួយដែលនាងបានបញ្ចេញភាពលេចធ្លោ បែបនេះក៏ដោយ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖